Wednesday, December 14, 2016

ប៉ាគីអៅ គ្រោង​វិល​មក​ជួយ​បង្ហាត់​កីឡាករ​កម្ពុជា ឲ្យ​បាន​ខ្លាំង

ភ្នំពេញៈ  ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao (ម៉ានី ប៉ាគីអៅ) គ្រោង​នឹង​វិល​មក​​​កម្ពុជា ជា​លើក​ទី​២ ដើម្បីជួយបង្ហាត់​បង្ហាញដល់​កីឡា... thumbnail 1 summary

ភ្នំពេញៈ ស្តេច​ប្រដាល់​ហ្វីលីពីន Manny Pacquiao (ម៉ានី ប៉ាគីអៅ) គ្រោង​នឹង​វិល​មក​​​កម្ពុជា ជា​លើក​ទី​២ ដើម្បីជួយបង្ហាត់​បង្ហាញដល់​កីឡាករ​កម្ពុជា​ឲ្យ​បាន​ខ្លាំង 

បន្ទាប់​ពី កីឡាករ​ដ៏​ល្បី​របស់​ពិភព​លោក​រូប​នេះ បាន​ទទួល​យក​សំណើរ​នៃ​ការអញ្ជើញ​​​របស់​ លោក ថោង ខុន ប្រធាន​គណៈកម្មា​ធិការជាតិអូឡាំ​ពិក​កម្ពុជា(NOCC) ក្នុង​ជំនួប​សំណេះ​សំណាល នៅ​សណ្ឋាគារ​ Sofitel នា​ព្រឹក​ថ្ងៃ​ពុធនេះ។
ក្នុង​ការ​ជួប​សំណេះ​សំណាលជា​ផ្លូវការ និង​ជា​លើក​​ដំបូង ដោយ​មាន​ការ​ចូម​រួម​ពី​សំណាក់​មន្រ្តី​កីឡា​សំខាន់ៗ​របស់​ NOCC ព្រម​ទាំង​សហព័ន្ធ​កីឡាប្រដាល់កម្ពុជា និង​កីឡាករ​ល្បីៗ​របស់​កម្ពុជា​ផង​នោះ គឺ​​អ្នក​រៀបចំ ​មិន​​អនុញ្ញាត​ឲ្យ​​ប្រព័ន្ធ​ផ្សព្វ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ចូល​ស្តាប់ការ​ពិភាក្សាសំណេះ​សំណាល​​នោះ​ទេ។
យ៉ាង​ណា​ក៏​ដោយ លោក ថោង ខុន ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​បាន​ថ្លែង​​ប្រាប់ ក្រោយកិច្ច​ពិភាក្សា​ត្រឹម​រយៈ​ពេល​ប្រហែល​កន្លះ​ម៉ោង​ថា៖ ​«ខ្ញុំ​បាន​ស្វាគមន៍​គាត់​(ប៉ាគីអៅ) និង​បាន​ផ្តាំ​ផ្ញើ​ការសួរ​សុខ​ទុក​របស់សម្តេច​តេជោ​ នាយក​​រដ្ឋមន្រ្តី ព្រម​ទាំង​​ប្រជា​ជន​កម្ពុជា ក៏​ដូច​ជា​កីឡាករ​កម្ពុជា​ទាំង​មូល ពិសេស​កីឡា​ប្រដាល់ មាន​ការ​រីក​រាយ​ ពេល​ឃើញ​វត្ត​មាន​របស់​គាត់ នៅលើ​ទឹក​ដី​កម្ពុជា​នេះ»។
លោក​​បន្ត​ថា៖ ​«​យើង​បាន​កោត​សរសើរដល់​​គាត់ ព្រោះ​គាត់​ជាកីឡាករ​មួយ​រូប​ដ៏​ល្បី គឺ​មិន​គ្រាន់​តែ​សម្រាប់​ហ្វីលីពីន និង​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់អាស៊ាន​ និង​អាស៊ី​ទាំង​មូល និង​សម្រាប់​ពិភព​លោក​ផងដែរ ហើយ​យើង​បាន​សុំ​អញ្ជើញ​គាត់​ឲ្យមក​​ទស្សនកិច្ច​នៅ​កម្ពុជាជាថ្មី​ម្តង​ទៀត»។
ប្រភព៖ postkhmer.com


loading...