Monday, December 12, 2016

បុកគ្នាផ្ទុះឆេះដូចរន្ទះនៅកេនយ៉ា បណ្ដាលឲ្យស្លាប់ និងរបួស ៨៣ នាក់

កេនយ៉ាៈ  មនុស្សយ៉ាងហោចណាស់ ៣៣នាក់ស្លាប់ និង៥០ នាក់ទៀតរងរបួស នៅក្នុងគ្រោះថ្នាក់រថយន្តដឹកប្រេងសាំងមួយគ្រឿង បានបុកជាមួយរថយន្តមួយផ្សេងទៀត ... thumbnail 1 summary

កេនយ៉ាៈ មនុស្សយ៉ាងហោចណាស់ ៣៣នាក់ស្លាប់ និង៥០ នាក់ទៀតរងរបួស នៅក្នុងគ្រោះថ្នាក់រថយន្តដឹកប្រេងសាំងមួយគ្រឿង បានបុកជាមួយរថយន្តមួយផ្សេងទៀត

ដោយបណ្ដាលឲ្យផ្ទុះឆេះដូចរន្ទះ នៅទីក្រុង Naivasha ប្រទេសកេនយ៉ា។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។


មន្រ្តីក្នុងតំបន់ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតនៅវេលាម៉ោង ៥ ព្រឹក នៅលើផ្លូវ Nairobi ក្នុងស្រុក Karia ដោយរថយន្តមួយ បានដឹកប្រេងទៅកាន់ប្រទេស Uganda ហើយបើតាមប៉ូលិស និងសាក្សីនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តបង្កដែលមានស្លាកលេខរបស់ប្រទេស Uganda បាននបើកក្នុងល្បឿនយ៉ាងលឿន មុនពេល ដែលវាបានបុកជាមួយរថយន្តដទៃទៀត៕
ប្រភព៖ postnews.media


loading...