Tuesday, December 27, 2016

ផ្លូវដែលក្រាលដោយបន្ទះសូឡាត្រូវបានដាក់ឲ្យដំណើរការនៅភូមិជនបទមួយនៃប្រទេសបារាំង

កាលពីថ្ងៃព្រហស្បត្តិ ប្រទេសបារាំងបានធ្វើការណែនាំទាក់ទងទៅនឹងផ្លូវដ៏អស្ចារ្យមួយ ដែលក្រាលដោយបន្ទះសូឡាជាលើកដំបូងក្នុងពិភពលោក។ thumbnail 1 summary

កាលពីថ្ងៃព្រហស្បត្តិ ប្រទេសបារាំងបានធ្វើការណែនាំទាក់ទងទៅនឹងផ្លូវដ៏អស្ចារ្យមួយ ដែលក្រាលដោយបន្ទះសូឡាជាលើកដំបូងក្នុងពិភពលោក។


ផ្លូវនោះមានប្រវែងប្រមាណជា 1គីឡូម៉ែត្រ ដែលត្រូវបានសាងសង់ឡើងនៅភូមិជនបទមួយនៃទីក្រុង Tourouvre ប្រទេសបារាំង។ កាលដែលពួកគេធ្វើបែបនេះ គឺដើម្បីសន្សំសំចៃថាមពលសម្រាប់ប្រើប្រាស់ពេលយប់ជាមួយនឹងអំពូលបំភ្លឺតាមផ្លូវ។


ស្របពេលជាមួយគ្នានេះដែរ សហរដ្ឋអាមេរិច ហូឡង់ និងបារាំងបាននឹងកំពុងពួតដៃគ្នាដើម្បីធ្វើការលើសំណង់មួយនេះ។ វាពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់ការងារមួយនេះ ហើយមិនមែនតែប្រទេសបារាំងទេ ប្រទេសមួយចំនួនផ្សេងទៀតក៏មានគម្រោងសាងសង់ផ្លូវបែបនេះឡើងដែរ ព្រោះវាពិតជាជួយសម្រួលដល់ការចំណាយបានមួយផ្នែកធំ។


សម្រាប់ប្រទេសហូឡង់ បានបង្កើតផ្លូវបែបនេះឡើងចាប់តាំងពីឆ្នាំ2014 មកម្លេះ។ បន្ទាប់មកទើបប្រទេសបារាំងបានការចាប់អារម្មណ៍ និងយល់ពីគុណសម្បត្តិរបស់វា រហូតដល់មានគម្រោងសាងសងផ្លូវនេះឡើងក្នុងប្រវែងដ៏វែងរហូតដល់ទៅ 1,000គីឡូម៉ែត្រ ដើម្បីជាប្រយោជន៍ដល់អ្នករស់នៅតំបន់ក្បែរនោះជាង 3លានអ្នកក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី។


សម្រាប់ផ្លូវក្រាលដោយបន្ទះសូឡាប្រវែង 1គីឡូម៉ែត្រដែលបានសាងសង់រួចហើយក្នុងប្រទេសបារាំងនោះត្រូវបានគេដាក់ឈ្មោះថា wattway។ វាត្រូវបានរំពឹងថានឹងមានមនុស្សឆ្លងកាត់ផ្លូវនោះប្រមាណជា 2,000ដងជារៀងរាល់ថ្ងៃ ហើយនឹងអាចមានសមត្ថភាពផលិតថាមពលរហូតដល់ 280MWh ជារៀងរាល់ឆ្នាំ។


ប្រភព៖ khmer-note.com


loading...