Thursday, December 22, 2016

នី​ហ្សេ​រី​យ៉ា​ចាប់​អង្ករ​ប្លា​ស្ទិ​ក​នាំចូល​ខុសច្បាប់​ពី​ចិន បម្រុង​លក់​កើប​លុយ​ថ្ងៃបុណ្យ​ណូអែល​

​     ​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​រឹបអូស​អង្ករ​ប្លា​ស្ទិ​កជាង ១០០ បាវ​ដែល​រត់ពន្ធ​ចូល​ប្រទេស​ខ្លួន កន្លែង​ដែល​អង្ករ​កំពុង​មានតម្លៃ​ខ្ពស់... thumbnail 1 summary
​  
  ​ប្រទេស​នី​ហ្សេ​រី​យ៉ា​បាន​រឹបអូស​អង្ករ​ប្លា​ស្ទិ​កជាង ១០០ បាវ​ដែល​រត់ពន្ធ​ចូល​ប្រទេស​ខ្លួន កន្លែង​ដែល​អង្ករ​កំពុង​មានតម្លៃ​ខ្ពស់កប់ពពក​មុន​បុណ្យ​ណូអែល​និង​ឆ្នាំ​ថ្មី​ខាងមុខ​។​



​    ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ជុំវិញ​ការដឹកជញ្ជូន​អង្ករ​ក្លែងក្លាយ​ចំនួន ១០២ បាវ ដែល​មន្ត្រី​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា ការបរិភោគ​អង្ករ​ទាំងនេះ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​។

មន្ត្រី​គយ​ជាន់ខ្ពស់​ម្នាក់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នី​ហ្សេ​រី​យ៉ា​បាន​និយាយថា អង្ករ​ទាំងនោះ​ត្រូវបាន​សង្ស័យថា បាន​ដឹក​គេចពន្ធ​ឬ​ខុសច្បាប់​ពី​ប្រទេស​ចិន​មកកាន់​កំពង់ផែ​រដ្ឋ Lagos​។​
​    ​អង្ករ​ក្នុង​មួយ​បាវ ៥០ គីឡូក្រាម​ដែល​វាយ​ស្លាក "Best Tomato Rice" មិនមាន​កាលបរិច្ឆេទ​ផលិត ហើយ​ត្រូវបាន​ស្ទាក់ចាប់​កាលពី​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង Ikeja​។​

មន្ត្រី​គយ​ឈ្មោះ Mohammed Haruna បាន​និយាយថា អង្ករ​ប្លា​ស្ទិ​ក​ដែល​នាំចូល​ទាំងនេះ​ត្រៀម​លក់​មុន​ថ្ងៃបុណ្យ​ណូអែល និង​ឆ្នាំ​ថ្មី ដោយមាន​តម្លៃ​ក្នុង​មួយ​បាវ ៦៣ ដុល្លារ​អាមេរិក​៕

ប្រភព៖ http://khmeread.com


loading...