Saturday, December 10, 2016

នាំ​ស​ង្ស​រ​ទៅ​ដេក​ហើយ​បាញ់សម្លាប់​ក្នុងផ្ទះ​សំណាក់​សារី​ធំ​ស្គាល់​មុខតែ​ចាប់​មិនទាន់បាន​

​រាជធានី​ភ្នំពេញ ៖ បុរស​ដែលជា​មន្ត្រី​យោធា​ម្នាក់ បាន​នាំ​សង្សា​ទៅ​ដេក​ហើយ​បាន​បាញ់សម្លាប់​នារី​សង្សារ នៅក្នុង ក្នុង​បន្ទប់​លេខ​៤០៤ ... thumbnail 1 summary

​រាជធានី​ភ្នំពេញ ៖ បុរស​ដែលជា​មន្ត្រី​យោធា​ម្នាក់ បាន​នាំ​សង្សា​ទៅ​ដេក​ហើយ​បាន​បាញ់សម្លាប់​នារី​សង្សារ នៅក្នុង ក្នុង​បន្ទប់​លេខ​៤០៤

ក្នុងផ្ទះ​សំណាក់​យីហោ «​សារី​ធំ​» មាន​លេខ​១០៨A, ផ្លូវ​លេខ​២៧១ ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ​កាលពី​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី​១០ ធ្នូ​ហើយ​គេចចេញ​បាត់​ដោយ​សុវត្ថិភាព​មកដល់ពេលនេះ​នៅ​មិនទាន់​
ចាប់ខ្លួនបាន​នៅឡើយ​។​នារី​រងគ្រោះ​ឈ្មោះ​ស៊ុន ស្រី​លក្ខណ៍ អាយុ​២៥​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​២ មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំង​រាំង ឃុំ​អង្គរមាស ស្រុក​ដងទង់ ខេត្តកំពត (​បាញ់​ចំ​ភ្នែក​ធ្លាយ​ទៅក្រោយ​) ។ រីឯ​បុរស​ជា​សង្សារ​នោះ ឈ្មោះ​អ៊ុំ សុ​ផា អាយុ​៣០​ឆ្នាំ ជាម​ន្ត្រី​ក្រសួងការពារជាតិ ឋានៈ​ជា​វរសេនីយ៍ត្រី មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ ជននេះ​បាន​ស្នាក់នៅ​ផ្ទះសំណាក់​ខាងលើ រយៈ​មួយខែ​មកហើយ ដែលជា​ម៉ូយ​ប្រចាំ​ផ្ទះសំណាក់​នោះ​ផង ។​កម្លាំង​សមត្ថកិច្ច​បាន​ចុះទៅ​ទីតាំង​ផ្ទះសំណាក់​យីហោ «​សារី​ធំ​» ដែលជា​ទីតាំង​កើតហេតុ សហការ​ពី​ម្ចាស់ផ្ទះ​សំណាក់​បើក​កាមេរ៉ា​សុវត្ថិភាព​ក្នុងផ្ទះ​សំណាក់ ដោយ​រូបភាព​បង្ហាញ​ពី​សកម្មភាព​ជនដៃដល់ និង​នារី​ជា​សង្សារ មុនពេល​កើតហេតុ ។​

​ក្នុង​កាមេរ៉ា​បានបង្ហាញ​ថា នៅវេលា​ម៉ោងជាង​១២​រំលងអធ្រាត្រ​នោះ គេ​ឃើញ​ជនសង្ស័យ និង​នារី​រងគ្រោះ​ជិះ​ម៉ូតូ​មកកាន់​ផ្ទះសំណាក់ ដោយបាន​ឈរ​នៅ​កន្លែង​ទទួលភ្ញៀវ ដើម្បី​រៀបចំ​ចូលក្នុង​បន្ទប់ ។ ក្នុង​កាមេរ៉ា​បង្ហាញ​ទៀតថា នារី​ជា​សង្សារ​ហាក់ដូចជា​ខឹង​ជាមួយ​បុរស​ដៃដល់​នោះ ដោយ​យកដៃ​ផ្ទប់​ថ្ងាស​របស់​នាង​រហូត ។ ក្រោយពី​បាន​សោ​បន្ទប់ ទាំង​២​នាក់​ដើរ​ចូលទៅ ដោយ​ឃើញ​បុរស​ដៃដល់ ចង់​អោប​នារី​រងគ្រោះ​ដល់​ទៅ​២​ដង តែ​ត្រូវ​នាង​ច្រាន​ចេញ ។​​មួយសន្ទុះ​ធំ​ក្រោយ សង្ស័យ​ជន​នោះ​បាញ់សម្លាប់​នាង​រួច ឃើញ​រត់ចេញ​ពីលើ​បន្ទប់​យ៉ាង​តក់ក្រហល់ ដោយបាន​ទាញ​ម៉ូតូ​របស់ខ្លួន​ម៉ាក PCX ពណ៌​ស ស្លាក​លេខ 4399​ប្រុង​ជិះ​រត់ ពេលនោះ​ត្រូវ​សន្តិសុខ​ចាប់ទាញ ប៉ុន្តែ​នៅតែ​ជនសង្ស័យ​ជិះ​ម៉ូតូ​គេច​បាន​ដដែល ។​

​គ្មាន​អ្នកណាម្នាក់​ដឹង​រឿង​ទំនាស់​រវាង​ពួកគេ​ទាំង​២​នោះទេ ដោយ​មុន​កើតហេតុ​គេ​ឃើញ​បុរស​ដៃដល់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​PCX​មកជួប​នាង​សង្សារ​ក្នុងផ្ទះ​សំណាក់​នោះ ។ បន្ទាប់មក ជននេះ​បាន​បាញ់សម្លាប់​នាង​រួច​រត់​ចុះមក​ក្រោម​ជិះ​ម៉ូតូ​គេចខ្លួនបាត់​តែម្តង ។ ពេលនោះ បាន​បង្ក​ការភ្ញាក់ផ្អើល ដោយ​នារី​រងគ្រោះ​ត្រូវ​ម្ចាស់​ផ្ទះសំណាក់​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត តែ​នាង​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ទើប​ផ្អើល​តែម្តង ៕


ប្រភព៖ read.khmernews.today


loading...