Sunday, December 11, 2016

ជិះ​ឧទ្ធម្ភាគចក្រ​ទៅ​រៀន​យោគៈ​លើ​កំពូលភ្នំ​អគ្គីម្ដង​ថ្លៃ ៣៤៩៩ ដុល្លារ

ក្រុងឡាសវ៉េហ្គាស:  ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ Maverick Helicopters និងក្រុម​អ្នកជំនាញ​ខាង​យោគៈ​មកពី Silent Savasana សហការ​ផ្ដល់នូវ​បទពិសោធ... thumbnail 1 summary

ក្រុងឡាសវ៉េហ្គាស: ក្រុមហ៊ុន​ឧទ្ធម្ភាគចក្រ Maverick Helicopters និងក្រុម​អ្នកជំនាញ​ខាង​យោគៈ​មកពី Silent Savasana សហការ​ផ្ដល់នូវ​បទពិសោធ​ដ៏អស្ចារ្យ​ពី ហេ​លីយោគៈ ទោះបីជា​វាមាន​តម្លៃ​រហូតដល់ ៣៤៩៩ ដុល្លារ​យ៉ាងណា​ក៏ដោយ។


លោកអ្នក​អាចកក់​ឧទ្ធម្ភាគចក្រ​ជូនពី​ក្រុង​ឡាសវ៉េហ្គាស​ទៅកាន់​ជ្រលង​ឧទ្យាន​រដ្ឋអគ្គី ដែល​ត្រូវបាន​ចាត់ទុកជា​តំបន់​ដាច់ស្រយាល​បំផុត​មួយនៅ​ភាគនិរតី​អាមេរិក ដែល​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​អាកាស​តែមួយ​មុខគត់។
ដំណើរ ២ ម៉ោង​កន្លះ រួមទាំង ការដឹកជញ្ជូន​តាមរ​ថយន្ដវែង ហើយ​ភ្ញៀវ ៦ នាក់នឹង​ចេញដំណើរ​ជាមួយនឹង​គ្រូបង្ហាត់​យោគៈ​ទៅកាន់​ជ្រលង​អគ្គី ជាកំពូលភ្នំ​ខ្ពស់បំផុត​មួយនៅ​ឧទ្យាន​រដ្ឋ​ដែល​បាននូវ​ទស្សនីយភាព​ល្អឯក​នៃជ្រលង​ភ្នំ និង​ព្រៃព្រឹក្សា។
អ្នកចូលរួម​មិនអាច​ដើរ​ទស្សនា​ទេសភាព​មុនពេល​ចាប់ផ្ដើម​បង្រៀន​យោគៈ​រយៈពេល ៧៥ នាទី​ដោយ​អ្នកជំនាញ​មកពី Silent Savasana។ ភ្ញៀវ​នឹងត្រូវ​ពាក់កាស​ត្រចៀស​ឥត​ខ្សែ​បច្ចេកវិទ្យា​ចុងក្រោយ បញ្ជូន​សំឡេង​គ្រូទៅ​សិស្ស ដែល​បង្រៀន​ពីវិធី​ធ្វើ​លំនឹង​ខ្លួន វិន័យ ការ​ផ្ចង់អារម្មណ៍ ការប្ដេជ្ញា​ចិត្ដ និង​សមាធិ។
នាយក​ផ្នែកលក់ និង​ទីផ្សារ ចូឌី ហាន់សុន នៅ​ការិយាល័យ​ចក្រភព​អង់គ្លេស​នៃ​ក្រុមហ៊ុន Maverick បាន​និយាយថា៖ «យើងមាន​ក្ដីរំភើប​រីករាយ​ដែល​បានផ្ដល់​បទពិសោធ ហេលីយោគៈ​ជូន​ភ្ញៀវអាច​ទទួលបាន​នូវ​ផាសុកភាព​ចំពោះ​រថយន្ដ​ប្រណីត និង​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល ព្រមទាំង​សម្រាក និង​រៀន​យោគៈ​លើ​ជ្រលង​ឧទ្យាន​រដ្ឋអគ្គី​ផងដែរ៕

ប្រភព៖ postkhmer.com


loading...