Saturday, December 10, 2016

បុរស​សង្ហារ អេ​ឡិច ចាន់​ត្រា ធ្វើ​កម្មវិធី​ខួបកំណើត​លើក​នេះ​ផ្អើល​អស់​តារា​សិល្ប​:

​ កាលពី​យប់​ថ្ងៃទី ០៨ ខែធ្នូ ម្សិលមិញ នេះ​តារា​សម្តែង​ខ្ពស់ស្រឡះ រាង​សង្ហា លោក អេ​ឡិច ចាន់​ត្រា បានរៀបចំ​ធ្វើ​ពិធី​ខួបកំណើត thumbnail 1 summary


កាលពី​យប់​ថ្ងៃទី ០៨ ខែធ្នូ ម្សិលមិញ នេះ​តារា​សម្តែង​ខ្ពស់ស្រឡះ រាង​សង្ហា លោក អេ​ឡិច ចាន់​ត្រា បានរៀបចំ​ធ្វើ​ពិធី​ខួបកំណើត



យ៉ាង​ធំដុំ​និង អធិកអធម​ដែល​ក្នុង​កម្មវិធី​គម្រប់​វ័យ ៣០​ឆ្នាំ​របស់លោក ដែលមាន​ការចូលរួម​យ៉ាងច្រើន​ពី​សំណាក់​សិល្បករ​សិល្បការិនី​ជាច្រើនរូប ហើយ​នៅ​កម្មវិធី​នោះ​ល្បី​ថា​ចំណាយ​អស់ប្រាក់​ជិត ២​មឺ​ុ​ន​ដុល្លារ ។

​ក្នុង​ពិធី​ខួបកំនើត​នោះ​សង្កេតឃើញ​មាន​តារាៗ​ជាច្រើន​ដូចជា លោក អាន គុណ​កូ​ឡា លោក ប៉ែន ចំ​រ៉ុង លោក ជា វណ្ណា​រិ​ទ្ធិ លោក យឹម ណា​រ៉ា អ្នកនាង យ៉ាន លីន​ដា អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា កញ្ញា តូ​តា អ្នកនាង​គង់ សុជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ឧកញ៉ា និង​ជំទាវ​ល្បីៗ​ជាច្រើន​ទៀត ។

​ក្នុង​ពិធី​នោះដែរ លោក អេ​ឡិច ចាន់​ត្រា បានបង្ហាញ​ពី​អំណរ​អរគុណ​ចំពោះ​ភ្ញៀវ​ក​ត្តិ​យស​ដែល​បាន​ចូលរួម​កម្មវិធី​ខួបកំណើត​របស់លោក ហើយ​អ្វីដែល​លោក​មិនអាច​បំភ្លេចបាន​នោះ​គឺ​លោកអ្នក​មានគុណ​ទាំង​ទ្វេ ដែល​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​លោក អប់រំ​និង​លះបង់​គ្រប់បែបយ៉ាង​ទម្រាំ​លោក​មាន​ថ្ងៃនេះ ៕​

ប្រភព៖ dnt-news.com


loading...