Sunday, December 11, 2016

ជ័រល្ហុង អាចទប់ស្កាត់ជម្ងឺមហារីក, ជម្ងឺទឹកនោមផ្អែមនិងបញ្ហាតម្រងនោម

យើងគ្រប់គ្នាតែងញ៉ាំផ្លែល្ហុងទុំ ប៉ុន្តែពុំបានដឹងនោះទេ ថាស្លឹករបស់វាមានប្រយោជន៏អាចព្យាបាលជម្ងឺមួយចំនួនបាននោះទេ។   thumbnail 1 summary

យើងគ្រប់គ្នាតែងញ៉ាំផ្លែល្ហុងទុំ ប៉ុន្តែពុំបានដឹងនោះទេ ថាស្លឹករបស់វាមានប្រយោជន៏អាចព្យាបាលជម្ងឺមួយចំនួនបាននោះទេ។ 


តាមពិតទៅស្លឹកវាមានរសជាតិរាងល្វីងបន្តិច នេះក៏ដោយសារតេវាសំបូរទៅដោយជីវជាតិដែលអាចព្យាបាលជម្ងឺ។
វា(ស្លឹកល្ហុង) យើងអាចប្រើសម្រាប់ព្យាបាលជម្ងឺផ្សេងៗទាំងជម្ងឺខាងក្នុងហើយនិងជម្ងឺខាងក្រៅ។ ការព្យាបាលនៅផ្នែកខាងក្រៅរាងកាយគឺវាអាចជួយកាត់បន្ថយការចម្លងមេរោគនៅលើស្បែក ហើយចំណែកឯការព្យាបាលនៅផ្នែកខាងក្នុងវិញវាអាចព្យាបាលជម្ងឺលើសជាតិទឹកនៅក្នុងខ្លួនហើយនិងជម្ងឺឈឺក្រពះផងដែរ។
យោងតាមការសិក្សាមួយដែលបានធ្វើឡើងកាលពីឆ្នាំ 2012 បានរកឃើញថាស្លឹករបស់វា អាចជួយជម្រុញអោយប្រព័ន្ធរំលាយអាហាររបស់អ្នកដែលកើតជម្ងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនេះដែរជ័ររបស់វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចប្រយុទ្ធប្រឆាំងនៅនឹងបញ្ហាជាតិខ្លាញ់ក្នុងថ្លើម ,ទឹកនោមផ្អែម, ស្ត្រេសអុកស៊ីតកម្ម (oxidative stress) ហើយនិងការខូចតម្រងនោមបានទៀតផង។
ខាងក្រោមនេះគឺជាការធ្វើតែស្លឹកល្ហុង៖
  • ស្លឹកល្ហុង 10 សន្លឹក
  • ទឹក 3.78 លីត្រ
រៀបធ្វើ៖ អ្នកត្រូវដាំទឹកអោយពុះ បន្ទាប់មកសូមយកស្លឹកល្ហុងទាំងនោះ ដាក់ចូលក្នុងឆ្នាំងឬកំសៀវដែលកំពុងពុះ ហើយទុកចោល ក្នុងរយៈពេល 15 នាទី ដើម្បីអោយចេញជ័ររបស់វា។ អ្នកអាចផឹកវាបានក្នុងរយៈពេល ពីរបីថ្ងៃ។ ទឹកថ្នាំមួយនេះនឹងជួយកំចាត់ជាតិពុលពីក្នុងរាងកាយ , ទប់ស្កាត់ការកកើតនិងរីកលូតលាស់នៃកោសិកមហារីក, ជួយពង្រឹងប្រព័ន្ធភាពស៊ាំហើយនិងជួយទៅនឹងប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការបានល្អប្រសើរជាងមុនផងដែរ។
បញ្ជាក់៖ បើសិនជាអ្នកកំពុងតែលេបថ្នាំផ្សេងទៀតនោះត្រូវតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យជាមុនសិន មុននឹងទទួលទានទឹកថ្នាំមួយនេះ 
ប្រភព៖ khmerwonder.net


loading...