Thursday, December 1, 2016

ទីបំផុត​រង្វង់​មូល​ទួលគោក ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ រលាយ​ចោល​ហើយ​

​ទីបំផុត​រង្វង់​មូល​ទួលគោក ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ រលាយ​ចោល​ហើយ នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៦​នេះ ដើម្បី​រៀបចំ​ដាក់​ភ្លើងស្ដ... thumbnail 1 summary

​ទីបំផុត​រង្វង់​មូល​ទួលគោក ត្រូវបាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ រលាយ​ចោល​ហើយ នៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៦​នេះ ដើម្បី​រៀបចំ​ដាក់​ភ្លើងស្ដុប សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍ ដែល​តែងតែ​កើតមានឡើង​សព្វថ្ងៃនេះ​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​តាម​Facebook ជា​ផ្លូវការ​របស់លោក​ថា អាជ្ញាធរ​នឹង​ប្រើ​រយៈពេល​១​ខែ ដើម្បី​រៀបចំ​ស្ដុ​ប​ថ្មី នៅ​រង្វង់​មួល​ទួលគោក​។​
​លោក ប៉ា សុជាតិ​វង្ស បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៦ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​នឹង​កំពុងដំណើរការ​លុបរ​ង្វ​ង់​មូល​ទួលគោក ដោយ​ដំឡើង​ភ្លើងស្តុប និង​ពង្រីក​ផ្លូវ​ចាប់ពី​ផ្លូវ​ក្រោម​ដី ដល់​រង្វង់​មូល​ផងដែរ​។ គួរ​បញ្ជាក់ថា ការរៀបចំ​ស្តុ​ប​ថ្មី​នេះ នឹងត្រូវ​ប្រើ​រយៈពេល​១​ខែ ដូច្នេះ​សូម​បងប្អូន​មេត្តា​យោគយល់ ចំពោះ​ការរំខាន​នានា​»៕
ប្រភព៖ ដំណឹងថ្មី



loading...