Tuesday, December 13, 2016

កូ​នចោលម្សៀតផឹកស្រាស្រវឹង ខឹងម្តាយស្តីប្រដៅទាញកាំបិតដេញកាប់ ត្រូវប៉ូលីសចាប់វាយខ្នោះ

ខេត្តកំពត : កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ក្រោយពីជនសង្ស័យ thumbnail 1 summary
ខេត្តកំពត : កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ក្រោយពីជនសង្ស័យ

រូបនេះបានយកកាំបិតដេញកាប់ម្តាយខ្លួនឯង នៅចំណុចភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។

សមត្ថកិច្ចបានអោយដឹងថាក្រោយពីបានទទួលពាក្យបណ្តឹងពីស្ត្រីឈ្មោះហៀកធារ៉ា ជាម្តាយបង្កើតរបស់ជនសង្ស័យនេះថាមានអំពើហិង្សាក្នុងគ្រួសារ ដោយសារតែជនសង្ស័យ ឈ្មោះ ហៀក សីហា អាយុ២២ឆ្នាំនេះផឹកស្រាស្រវឹងជោគខ្លួន ហើយម្តាយស្តីប្រដៅបន្តិចបន្តួចមានចិត្តខឹងទើបទាញកាំបិតដេញកាប់ កាលពីយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦កើតឡើងនៅចំណុចភូមិ-ឃុំ កន្លែងឃាត់ខ្លួនជនល្មើសខាងលើ។ ប្រភពដដែលបានបន្តថា ករណីនេះពុំមានបណ្តាលអោយស្ត្រីរូបនេះរងរបួសទេ ព្រោះបានអ្នកជិតខាងជួយអន្តរាគមន៍ទាន់។
ក្រោយពីបានធ្វើការឃាត់ខ្លួន សមត្ថកិច្ចកំពុងធ្វើការសាកសួរបន្ថែម  ដើម្បីបំពេញសំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
ប្រភព៖ khmer-note.com


loading...