Tuesday, December 13, 2016

ចូលដេកផ្ទះសំណាក់ ហើយឆ្លៀតលួចទូរទស្សន៍គេទៀត

រាជធានីភ្នំពេញ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទលួចទូរទស្សន៍នៅក្នុងសំណាក់។   thumbnail 1 summary
រាជធានីភ្នំពេញ៖ យុវជន២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពីបទលួចទូរទស្សន៍នៅក្នុងសំណាក់។ 

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥ភ្លឺ នៅចំណុចផ្ទះសំណាក់ “នគរជុំ” មានទីតាំងនៅផ្ទះលេខ៣៧ ផ្លូវលេខ២៣៤ ក្រុមទី១៣ ភូមិ៧ សង្កាត់ ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ទី១-ប្រាក់ រក្សា ហៅ កា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរកម្មករលើកបន្លែ ស្នាក់នៅផ្ទះ ជួល ផ្លូវលេខ២៣៥ សង្កាត់ផ្សារដើមគរ ទួលគោក និងទី២-ឈ្មោះ ហុង បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករលើកបន្លែ មានទីលំនៅ និងស្រុក កំណើតភូមិឬស្សីជួរ ឃុំក្រោលគោ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ប្រហែលម៉ោង១១ថ្ងៃទី១១ ខែធ្នូ ជនសង្ស័យទាំង២បានចូលដេកនៅផ្ទះសំណាក់ខាងលើ លុះព្រឹកម៉ោង៥ភ្លឺជនសង្ស័យទាំង២បានចុះមកវិញ ដោយមានកាន់ថង់យួរពណ៌ក្រហមមួយ ធ្វើឲ្យសន្តិសុខសង្ស័យក៏សុំពិនិត្យមើលទើបឃើញទូរទស្សន៍មួយគ្រឿងរបស់ផ្ទះសំណាក់តែម្តង ហើយក៏ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ khmer-note.com


loading...