Friday, December 30, 2016

បញ្ជី​ស្រី​ស្អាត​ដាច់​គេ ១០០ នាក់​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៦​បានចេញ​ហើយ​! កូន​ថៃ​កាត់​កូរ៉េ និង​កូន​ថៃ​សុទ្ធ​ក៏​ជាប់​ក្នុងនោះដែរ

តារាចម្រៀង​ថៃ​ម្នាក់​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េខាងត្បូង​នាង Lalisa Manobon និង​តារា​សម្ដែង thumbnail 1 summary

តារាចម្រៀង​ថៃ​ម្នាក់​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េខាងត្បូង​នាង Lalisa Manobon និង​តារា​សម្ដែង



Davika Hoorne ហៅ Mai ត្រូវ​បានដាក់​ក្នុង​បញ្ជី​អ្នក​ដែល​មានមុខ​ស្អាត​បំផុត​ក្នុងចំណោម​កំពូល​តារា​ទាំង ១០០ ឆ្នាំ ២០១៦​។ ចំណាត់ថ្នាក់​រៀបចំ​ដោយ TC Candler​។​
​    ​នាង Lalisa ឬ​ហៅថា Pranpiya មកពី​ក្រុម​ចម្រៀង​សម័យ Black Pink ជាប់​ចំណាត់ថ្នាក់​លេខ ៤១ នៃ​ការបង្ហាញ​ខ្លួន​របស់​នា​ង​ជា​លើកទីមួយ​នៅលើ​បញ្ជី ខណៈដែល​នាង Davika បង្ហាញ​វត្តមាន​នៅលើ​បញ្ជី​ស្រី​មុខ​ស្អាត​ទាំង ១០០ នេះ​លើក​ទី​ពីរ​ដោយ​ជាប់​លេខ ៨៩​។​
​    ​នាង Lalisa មាន​អាយុ​ទើបតែ ១៩ ឆ្នាំ​កើត​នៅ​ទីក្រុង​បាងកក ខែមីនា ឆ្នាំ ១៩៩៧​។ នាង​បាន​ចូលរួម​ក្នុង​វិស័យ​កម្សាន្ត YE Entertainment ក្នុង​ខែមេសា ឆ្នាំ ២០១១ ហើយ​ក្រោយមក​ក៏​ក្លាយជា​សមាជិក​ក្រុម​ស្រី​ទាន់សម័យ Black Pink​។​
​    ​នាង Davika វិញ​មាន​អាយុ ២៤ ឆ្នាំ បានបង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពជា​ច្រើន​ក្នុង​រួមមាន​រឿង "Pee Mak Phra Khanong" នៅពេល​នាង​ដើរតួ​ជា​ខ្មោច​នាង Mae Nak​។ ហើយ​រឿងនេះ​ផងដែរ​ក៏បាន​បង្កើត​ប្រវត្តិសាស្ត្រ ដោយ​រកចំណូលបាន ១ ពាន់​លាន​បាត​ក្នុង​ឆ្នាំ ២០១៣៕














ប្រភព៖ http://khmeread.com


loading...