Sunday, December 11, 2016

ពលរដ្ឋនៅតំបន់អភិវឌ្ឍបឹងកក់ នឹងមានភ្លើងប្រើវិញ នៅម៉ោង១២ថ្ងៃត្រង់

ភ្នំពេញៈ  អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះថា ករណីដាច់ភ្លើងនៅតំបន់អភិវឌ្ឍបឹងកក់ ក្នុងសង្កាត់ស្រះចក ប្រជាពលរដ្ឋនឹងមានភ្លើងប្រើប្រាស់ឡើងវិញ នៅ... thumbnail 1 summary

ភ្នំពេញៈ អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះថា ករណីដាច់ភ្លើងនៅតំបន់អភិវឌ្ឍបឹងកក់ ក្នុងសង្កាត់ស្រះចក ប្រជាពលរដ្ឋនឹងមានភ្លើងប្រើប្រាស់ឡើងវិញ នៅម៉ោង១២៖០០នាទីថ្ងៃត្រង់នេះ។

កាលពីវេលាម៉ោង២៖០៥នាទីទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី១ (GS1-F14A) បណ្តាលឲ្យដាច់ចរន្តនៅទីតាំងមួយចំនួន ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា បណ្តាលមកពីអន្ទាររបស់ការដ្ឋានសំណង់ឯកជនប៉ះជាមួយនឹងលីងបណ្តាញអាកាសតង់ស្យុងមធ្យម(MV)។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល និងភ្ជាប់ចរន្ត ដើម្បីឲ្យអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២៖០០នាទីថ្ងៃត្រង់៕
ប្រភព៖ postnews.media


loading...