Thursday, December 22, 2016

នឹកហួសចិត្ត! កំពុងរៀបការសុខៗកូនក្រមុំលួចរត់មកអង្គុយលេងហ្គេម ផ្អើលអស់ភ្ញៀវ…(មានវីដេអូ)

កូនក្រមុំម្នាក់មិនព្រមចូលរោងការ ដោយសារតែនាងកំពុងតែជក់លេងហ្គេមសំណប់ចិត្ត ធ្វើអោយសមាជិកគ្រួសារញ័រពោះមិនស្ទើរ ទោះបីជាអានាគតប្តីរបស់នាងខំអង្វ... thumbnail 1 summary

កូនក្រមុំម្នាក់មិនព្រមចូលរោងការ ដោយសារតែនាងកំពុងតែជក់លេងហ្គេមសំណប់ចិត្ត ធ្វើអោយសមាជិកគ្រួសារញ័រពោះមិនស្ទើរ ទោះបីជាអានាគតប្តីរបស់នាងខំអង្វរយ៉ាងណាក៏ដោយ ។


បើយោងទៅតាមប្រភពព័ត៌មានបានអោយដឹងថា នារីដែលជាកូនក្រមុំបានជាប់នឹងនឹងកុំព្យូរទ័រទាញមិនចេញឡើយ បីដូចជាជាប់កាវស្អិតអញ្ចឹង ក្នុងខណៈដែលនាងកំពុងតែអង្គុយលេងហ្គេមមួយដ៏ពេញនិយមបំផុត ដែលកំពុងតែប្រយុទ្ធស៊ីសាច់ហុតឈាមដ៏តឹងតែងបំផុតនៅក្នុងសម្មរភូមិ នៅពាក់កណ្តាលទី។
នៅក្នុងវីដេអូខាងលើនេះ បានបង្ហាញថា កូនកម្លោះហើយនិងបងប្អូនថ្លៃខំអង្វរអោយប្រញ៉ាប់យ៉ាងណាក៏ដោយ តែនាងបែរជានិយាយថា «សូមចាំបន្តិចទៀត» ។ នៅពេលនោះស្ត្រីដែលជាម្តាយក្មេករបស់នាង បានសម្លុតថា «កូនត្រូវទៅឥឡូវនេះ យើងដល់ពេលត្រូវទៅ» ហើយកូនកម្លោះបានស្រែកប្រាប់ថា «ពិធីជិតដល់ពេលចាប់ផ្តើមហើយ»។
ហើយនៅចុងបញ្ចប់កូនក្រមុំរូបនេះត្រូវបានក្រុមគ្រួសារចាប់អូសយកទៅតែម្តង ហើយហេតុការណ៏នេះបានល្បីសុះសាយយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលទំនងជាធ្វើអោយកូនកម្លោះខ្មាសគេមិនស្ទើរនៅពេលដែលឃើញប្រពន្ធខ្លួន ជាមនុស្សដែលយកហ្គេមធំជាងពិធីរៀបអាពាហ៏ពិពាហ៏៕

ប្រភព៖ khmerwonder.net


loading...