Sunday, December 11, 2016

អ្នក​ជំនាញ​ថា​ជំងឺ​ហ្ស៊ីកា​អាច​មាន​នៅ​កម្ពុជា

ភ្នំពេញៈ  សន្និសីទ​​សុខាភិបាល​មួយ​​​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​​​វិទ្យាស្ថាន​ប៉ាស្ទ័រ​ស្តីពី​ការ​​​កើត​មាន​​ និង​ការ​ព្យាករ​​ជំងឺ​គ្រុន​ឈាម... thumbnail 1 summary

ភ្នំពេញៈ សន្និសីទ​​សុខាភិបាល​មួយ​​​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​​​វិទ្យាស្ថាន​ប៉ាស្ទ័រ​ស្តីពី​ការ​​​កើត​មាន​​ និង​ការ​ព្យាករ​​ជំងឺ​គ្រុន​ឈាម​​បាន​ឆ្លុះ​បញ្ចាំង​​​លទ្ធផល​លាយឡំ​​កាលពី​ថ្ងៃ​ចន្ទ​ខណៈ​អ្នក​ជំនាញ​មួយ​ចំនួន​​បាន​ថ្លែង​ថា​​មេរោគ​ជំងឺ​ហ្ស៊ីកា​អាច​មាន​វត្តមាន​រួច​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។


លោក Tuseo Luciano ប្រធាន​កម្មវិធី​ជំងឺ​គ្រុនចាញ់​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ថ្លែង​ថា​​ខណៈ​ «​​មាន​វឌ្ឍនភាព​សំខាន់​...​​នៅ​ក្នុង​ការ​​​ស្វែងរក​ វាយតម្លៃ​ រាយការណ៍​ និង​ឆ្លើយតប​ចំពោះ​ជំងឺ​គ្រុន​ឈាម​» ​​វា​មិនមែន​​ជា​​វឌ្ឍនភាព​ច្រើន​​ដូច​កាល​រំពឹង​ទុក​ដំបូង​ក្នុង​រយៈកាល​ពីរ​បី​ឆ្នាំ​​​ចុង​ក្រោយ​​នេះ​​​ទេ។
Julia Ledien អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​បាន​​បង្ហាញ​អំពី​​​វិធីសាស្រ្ត​​នៃ​ការ​ដោះស្រាយ​បញ្ហា​ដែល​​ទទួល​បាន​ជោគជ័យ​មួយ​ចំនួន​នៅ​ក្នុង​ការ​ព្យាករ​​ការ​ផ្ទុះ​ឡើង​សំខាន់ៗ​នៃ​ជំងឺ​ និង​បាន​​កែលម្អ​សុក្រឹតភាព​របស់​វា​ជាប់​ជានិច្ច​ខណៈ​​ពេល​ប្រមូល​ទិន្នន័យ​​បន្ថែម​​​នៅ​ឆ្នាំ​នីមួយៗ​។ ​កម្មវិធី​នេះ​បាន​ដាក់​​ទិន្នន័យ​នៃ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ដែល​បន្ទាប់​មក​ត្រូវ​បាន​យោង​ជាមួយ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​គ្រុន​ឈាម​​កាលពី​អតីតកាល​ដើម្បី​ព្យាករ​​ឥរិយាបថ​នៃ​មេរោគ​នាពេល​អនាគត​។
នៅក្នុង​​ឆ្នាំ​ ២០១៥ ​វិធីសាស្រ្ត​នោះ​​បាន​ព្យាករ​​​ត្រឹមត្រូវ​ចំពោះ​​ឥរិយាបថ​​នៃ​ជំងឺ​​គ្រុនឈាម​នៅក្នុង​​ខេត្ត​ចំនួន​ ៧ ​​​​ក្នុង​ចំណោម​ខេត្ត​ចំនួន​ ៨​។ ​នៅ​ក្នុង​ខេត្ត​ក្រចេះ​​វា​បាន​ព្យាករ​​ឃើញ​​រយៈពេល​ ១១ ​សប្តាហ៍​ជា​មុន​អំពី​ការ​ផ្ទុះ​ឡើង​​សំខាន់​មួយ​​​​។ ​ទោះ​យ៉ាង​ណា​ក្តី​វា​​នៅ​តែ​​ព្យាករ​ខុស​​ចំពោះ​​ការ​ផ្ទុះ​ឡើង​មួយ​ខណៈ​​​ការ​ផ្ទុះ​ឡើង​ដទៃៗ​ទៀត​ត្រូវ​បាន​​ព្យាករ​ដោយ​មាន​​ពេលវេលា​​ដឹង​ជា​មុន​តិចតួច​ណាស់​​​ដើម្បី​រៀបចំ​​​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​។
លោក Yves Bourny ​​នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ Malaria Consortium ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​បើ​ទោះបី​​ជា​ប្រព័ន្ធ​​​​ផ្តល់​ការ​ព្រមាន​​ជា​មុន​​សុក្រឹត​ល្អ​ឥតខ្ចោះ​មួយ​ត្រូវ​បាន​បង្កើតឡើង​ក៏ដោយ ក៏​រដ្ឋាភិបាល​ប្រហែល​​មិន​អាច​​ចាត់​វិធានការ​គ្រប់គ្រាន់​​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ខុស​​ប្លែក​មួយ​នោះ​ទេ​។
សហការី​របស់​លោក​គឺ​លោក John Hustedt ​មន្រ្តី​បច្ចេកទេស​ជាន់​​​ខ្ពស់​បាន​ថ្លែង​ថា​ខណៈ​ការ​ប្រមូល​ទិន្នន័យ​របស់​កម្ពុជា​​មាន​ការ​ប្រសើរ​ឡើង​វា​ត្រូវ​​ការ​​ឲ្យ​មាន​ផែនការ​​រឹងមាំ​ជាង​​មុន​ដែល​អាច​មាន​និរន្តរភាព​​ និង​​ភាព​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​​នៃ​ជំងឺ​គ្រុន​ឈាម​។ លោក Hustedt ក៏​បាន​ថ្លែង​​ផង​ដែរ​ថា​កម្ពុជា​​​ជា​ធម្មតា​អាច​មិន​មាន​​ធនធាន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​ធំៗ​នៃ​ជំងឺ​​ហើយ​គួរ​ផ្តោត​ផង​ដែរ​ទៅ​លើ​ការ​ការពារ​ជា​ដដែលៗ​​។ លោក Hustedt ក៏​បាន​ថ្លែង​ផង​ដែរ​អំពី​​គម្រោង​មួយ​របស់​អង្គការ​ Malaria Consortium ​ដែល​ពួកគេ​នឹង​​ដាក់​ចេញ​នូវ​​​វិធីសាស្រ្ត​នៃ​​ការ​ប្រើប្រាស់​ត្រី​ក្រឹម​​យក​ទៅ​ដាក់​ក្នុង​ពាង​ទឹក​នៅ​តាម​ភូមិ​ហើយ​​ត្រី​នេះ​នឹង​ស៊ី​ដង្កូវ​ទឹក​ហើយ​នឹង​កាត់​បន្ថយ​​​អត្រា​នៃ​ជំងឺ​គ្រុន​ឈាម​មុន​ពេល​វា​ឆ្លង​ទៅ​មនុស្ស​។
Didier Fontenille នាយក​នៃ​វិទ្យាស្ថាន​​ប៉ាស្ទ័រ​ក៏​បាន​ថ្លែង​ដែរ​អំពី​មេរោគ​ហ្ស៊ីកា​ដោយ​អះអាង​ថា​វា «​នៅ​​​កើត​មាន​នៅ​​តាម​​​តំបន់​​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​»​​ ខណៈ​នាពេល​ថ្មីៗ​ដូចជា​នៅ​ឆ្នាំ​ ២០១៥ ​គឺ​មាន​ករណី​ជំងឺ​ហ្ស៊ីកា​។ នៅ​ពេល​សួរ​​ផ្ទាល់​ថា​តើ​លោក​គិត​ថា​មាន​ប្រជាជន​​មាន​ជំងឺ​ហ្ស៊ីកា​​ឬ​អត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មិន​ត្រូវ​បាន​​ធ្វើ​តេស្ត​​ឃើញ​លោក​​ថ្លែង​ថា​ «​បាទ​​ខ្ញុំ​គិត​ដូច្នេះ​»​ ប៉ុន្តែ​បាន​ថ្លែង​ថា​ជំងឺ​​នេះ​មិន​អាច​កត់សម្គាល់​បាន​ដោយសារ​វា​ជា​ញឹកញាប់​មាន​លក្ខណៈ​ស្រាល​។ លោក Hustedt បាន​យល់​ស្រប​ថា​ជំងឺ​ហ្ស៊ីកា​​​គឺ​ទំនង​យ៉ាង​ខ្លាំង​ថា​បាន​កើត​នៅ​កម្ពុជា​ដោយសារ​វា​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ ​និង​ប្រវត្តិ​កើត​មាន​នៅ​​កម្ពុជា​។
Fontenille ដែល​ជា​សហ​អ្នក​និពន្ធ​នៃ​របាយការណ៍​មួយ​កាលពី​ខែ​វិច្ឆិកា​​ដែល​និយាយ​ថា​កម្ពុជា​​គឺ​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​នៃ​​ការ​ផ្ទុះ​ឡើង​ជំងឺ​ហ្ស៊ីកា​នៅក្នុង​ឆ្នាំ​ ២០១៧​ ខណៈ​អង្គការ​ដទៃៗ​បាន​​​សួរ​ថា​តើ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​ចំពោះ​ការ​ផ្ទុះ​ឡើង​ណា​មួយ​?៕

ប្រភព៖ postkhmer.com


loading...