Tuesday, December 13, 2016

ក្ដាមដូង​យក្ស ​មានកម្លាំង​តង្កៀប ​ខ្លាំង​ជាងធ្មេញ​មនុស្ស ៣ ដង​ឯណោះ

ក្រុងតូក្យូ:  ក្រុម​អ្នកស្រាវជ្រាវ​ចងក្រង​ឯកសារ​សត្វបាន​បង្ហាញ​របាយការណ៍​ពីក្ដាម​យក្ស ពូជ​ក្ដាមដូង (Coconut Crab) ដែលមាន​អានុភាព​ផ្នែក​... thumbnail 1 summary

ក្រុងតូក្យូ: ក្រុម​អ្នកស្រាវជ្រាវ​ចងក្រង​ឯកសារ​សត្វបាន​បង្ហាញ​របាយការណ៍​ពីក្ដាម​យក្ស ពូជ​ក្ដាមដូង (Coconut Crab) ដែលមាន​អានុភាព​ផ្នែក​តង្កៀប​ថ្កៀប​ខ្លាំង​ជាង​កម្លាំង​មនុស្ស​ប្រើធ្មេញ​ខាំ ដល់ទៅ​ជិត ៣ ដង​ឯណោះ។

ការចុះផ្សាយ​ក្នុងព្រឹត្តិបត្រ Plos One បាន​បញ្ជាក់ថា តង្កៀប​របស់​វាមាន​កម្លាំង​ថ្កៀប​ខ្លាំងជាង​សត្វ​ដទៃទៀត​ជាច្រើន លើកលែងតែ​ពពួក​ល្មូនធំៗ​ដូចជា​ក្រពើ​តែប៉ុណ្ណោះ។
អ្នកស្រាវជ្រាវ​សត្វ ស៊ីន អីឈីរ៉ូ អូកា នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អូគីណាវ៉ា ជូរ៉ាស៊ីម៉ា ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹងថា ក្ដាម​ដូង គឺជា​ពូជក្ដាម​យក្ស​ដែល​ធំបំផុត​មានជីវិត​រស់នៅ​សព្វថ្ងៃ។ វាមាន​ដើមកំណើត​ចេញពី​ពពួកក្ដាម​ផ្ញើប្រាណ​កាលពី​ជាង ២ លាន​ឆ្នាំមុន។
ក្ដាមដូង​ដែល​ត្រូវបាន​រកឃើញ​នៅ​តំបន់កោះ​នៃមហាសមុទ្រ​ឥណ្ឌា និង​ប៉ាស៊ីហ្វិក អាច​ធំធាត់​ដល់​ប្រវែង ៦ តឹក និងទម្ងន់​ជាង ៤ គីឡូក្រាម។ កម្លាំង​តង្កៀប​របស់​វាអាច​បំបែក​ផ្លែដូង​បាន​ទៀតផង។
យោងតាម​ការពិសោធ កម្លាំង​ខាំរបស់​មនុស្ស​ដោយ​ប្រើធ្មេញ​ថ្គាម​មានកម្រិត​ទម្ងន់​ខ្ពស់បំផុត ១៣០០ ខ្នាត​ញូវតុន បើធៀប​ទៅនឹង​ក្ដាមដូង​ដែល​អាច​ប្រើ​តង្កៀប​ក្នុងកម្រិត​ទម្ងន់​រហូតដល់​ទៅ ៣៣០០ ខ្នាត​ញូវតុន។
ក្ដាមដូង ដែលប្រើ​ជីវិត​រស់នៅ​ភាគច្រើន​លើដី​គោក លើកលែងតែ​ពេល​បញ្ចេញពង​ក្នុងទឹក​នោះ ក៏ល្បី​មានរហស្សនាម​ថា​ជា ក្ដាមចោរ ផងដែរ ដោយសារតែ​វាអាច​ឡើង​ដើមដូង និងកៀប​បំបែក​ផ្លែដូង ឬ​ត្រូវបាន​គេប្រទះឃើញ​ដើររក​ស៊ីតាម​ធុងសំរាម​ផ្ទុកអាហារ​ក្លិនស្អុយ​ផងដែរ៕
ប្រភព៖ postkhmer.com


loading...