Wednesday, December 14, 2016

ពិតជា​អកុសល​ណាស់​ !! រអិលដួល ស្របពេល​រថយន្ត​មក​​ពីក្រោយ​...

ខេត្តកណ្ដាល៖ កាលពី​វេលា​ម៉ោង​៥និង​១០​នាទី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​២០១៦​នេះ នៅចំនុច​Km៣៣-៣៤ស្ថិតក្នុង​ភូមិ ព្រែក​ប៉ុល ឃុំ​បន្ទាយដែក​ស្រុក​កៀន... thumbnail 1 summary

ខេត្តកណ្ដាល៖ កាលពី​វេលា​ម៉ោង​៥និង​១០​នាទី​ថ្ងៃ​ទី​១៤​ខែ​ធ្នូ​២០១៦​នេះ នៅចំនុច​Km៣៣-៣៤ស្ថិតក្នុង​ភូមិ ព្រែក​ប៉ុល ឃុំ​បន្ទាយដែក​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ដោយបុរស​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ខ​ណះ:ពេល​បើក​ម៉ូតូ​រអិលដួល​ពេល​ភ្លៀងរលឹម​រថយន្តបុក​ពីក្រោយ​បណ្ដាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

 
ប្រភពឲ្យដឹងថា ជនរងគ្រោះ​ដែល​ស្លាប់​​​ឈ្មោះ​សុន សំ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ​មាន​ទីលំនៅ​ក្នុង​ភូម​ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ដំណើរ​រឿងហេតុ​នៅ​ម៉ោង​កើតហេតុ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក សង់​កូរ៉េ ពណ៏​ក្រហម ពាក់​ផ្លាកលេខ ឃ 9355 ក ណ​ចេញពីផ្ទះ​មកដល់​ចំនុច​កើតហេតុ​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ដួល​នៅលើ​ផ្លូវ​រថយន្ត​ក្នុងទិសដៅ ភ្នំពេញ​អ្នក​លឿង ស្របទឹ​ស​គ្នា​(​មេឃ​កំពង់​ភ្លៀង​ពេល​កើតហេតុ​)​រថយន្ត​បង្ក​ម៉ាក HYUNDAI​ពណ៏ ស ពាក់​ផ្លាកលេខ ភ្នំពេញ​3D2255​បាន​បើក​មក​បុក​បន្ថែម​លើ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្ដាលអោយ​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​តែ​ម្ដង​។
 
 
​ក្រោយ​កើតហេតុ អ្នកបើករថយន្ត​បាន​គេច​បាត់​។​សម្ថ​កិច្ច​ជំនាញ​បាន​ចុះ​ដល់​ចំនុចកើតហេតុ​បន្ត​នីតិវិធី​នឹង​ប្រគល់​សព​ជូន​ដល់​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ knnasia.com


loading...