Sunday, December 11, 2016

អ្នកឯកទេសផ្នែកចិត្តសាស្រ្ត៖ ការទុកឲ្យកូនយំក្នុងរយៈពេលយូរ អាចធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលក្មេង

នៅពេលដែលកូនយំ ឪពុកម្តាយមួយចំនួនមិនបានលួងលោមកូនឲ្យបាត់យំនោះ តែពួកគាត់បានទុកឲ្យកូនយំជាច្រើននាទី ឬម៉ោង  thumbnail 1 summary

នៅពេលដែលកូនយំ ឪពុកម្តាយមួយចំនួនមិនបានលួងលោមកូនឲ្យបាត់យំនោះ តែពួកគាត់បានទុកឲ្យកូនយំជាច្រើននាទី ឬម៉ោង 

ព្រោះគាត់ជឿជាក់ថា ពេលទុកកូនយំដូចនេះ ក្មេងនឹងអស់កម្លាំង ហើយមានរម្មណ៍ងងុយគេង និងឆាប់បានគេងលក់តែម្តង។
ប៉ុន្តែលោក Leach ដែលជាអ្នក ឯកទេសផ្នែកចិត្តសាស្រ្ត និងមើលថែកុមារ បានពន្យល់ថា ការធ្វើដូចនេះមិនត្រឹមត្រូវនោះទេព្រោះថា ទារកដែលទើបតែមានវ័យ ១ ឆ្នាំ ឬលើសនេះបន្តិច ពួកគេត្រូវការ ការថ្នាក់ថ្នម ឬទទួលប្រតិកម្មណាមួយពីមនុស្សជុំវិញខ្លួនជាចាំបាត់។
ប្រសិនទារកមិនអាចទទួលបានទេ ពួកគេនឹងមានបញ្ហាសតិអារម្មណ៍យ៉ាងខ្លាំង ជាមិនខាន។ មួយវិញទៀត ការយំដូចនេះអាចធ្វើឲ្យកម្រិតនៃបញ្ហាស្ត្រេសក្នុងខួរក្បាលរបស់ទារកកើនឡើងផងដែរ ហើយក្នុងរយៈពេលយូរទៅមុនទៀតកុមារអាចនឹងមានបញ្ហាខួរក្បាលបន្ថែមទៀត។ ជាចុងក្រោយ អ្នកជំនាញផ្នែកមើលកុមាររូបនេះ បានណែនាំដល់ឪពុកម្តាយគ្រប់រូបថា បើស្រលាញ់សុខភាពកូន សូមបោះបង់ទម្លាប់ទុកឲ្យកូនយំនេះចោល៕
ប្រភព៖ khmer-note.com


loading...