Monday, December 12, 2016

ហ៊ិន ច័ន្ទនីរ័ត្ន ទទួលការចាប់អារម្មណ៍ថាស្អាតបែបធម្មជាតិ

ពិធីការិនីស្រស់ស្អាតសោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថ្មីៗនេះបានបង្ហោះរូបភាពនាងនៅក្នុង   thumbnail 1 summary

ពិធីការិនីស្រស់ស្អាតសោភា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ថ្មីៗនេះបានបង្ហោះរូបភាពនាងនៅក្នុង 



បណ្តាញសង្គមហ្វេសប៊ុកធ្វើឲ្យគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបថតប៉ុន្មានសន្លឹករបស់នាងថាពិតជាស្អាតនិងទទួលស្គាល់ថានាងមិនបានកែច្នៃមុខមាត់អ្វីឡើយពោលគឺស្អាតដោយធម្មជាតិប្រាកដមែន ។


ពិធីការិនីដែល សំបូរវោហា កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ពេលនេះនាងកំពុងតែ មានប្រជាប្រិយភាពខ្លាំង និងមានសន្ទុះនៃការគាំទ្រកាន់តែច្រើនផងដែរ ។


ជាមួយរូបថតប៉ុន្មានសន្លឹករបស់ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងឈុតសម្លៀកបំពាក់រ៉ូបពណ៌ស មានផ្កា ជាក្បាច់ពិតជាធ្វើអោយកញ្ញាមានសម្រស់កាន់តែស្អាតថែមមួយកម្រិតទៀតព្រមជាមួយគ្នានេះនាងក៏ បានភ្ជាប់សារខ្លីមួយថា៖ “Do you love this hairstyle and make up?” ។


អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនដែលតែងតែគាំទ្រនាងបានចុច Likeចុចចែក រំលែក និងCommentsជាហូរហែពិសេសបានសរសើរនាងថា៖“ស្នាតបែបនារីខ្មែរ និងកំពូលស្រីស្អាត” ។
ពិធីការិនី កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានគេសរសើរពីសម្រស់ថាមានរូបសម្រស់ស្រស់ ស្អាតពី ធម្មជាតិ ដោយមិនធ្លាប់ឆ្លងកាត់ការវះកាត់និងចុងកំបិតដើម្បីកែសម្ផស្សឡើយ ។


កន្លងទៅពិធីការិនីស្រស់ស្អាតប្រចាំនៅទូរទស្សន៍បាយ័ន គឺនាង ហ៊ិន ច័ន្ទនិរ័ត្ន ធ្លាប់បានប្រកាស ថា តម្លៃខ្លួនរបស់នាងគឺទាល់តែ ៥ ពាន់ដុល្លារដោយមិនខ្វះមួយដុល្លារ ទើបនាងសុខចិត្តទទួលថតរឿង ឲ្យក្រុមផលិតករណាមួយ ។ លក្ខខណ្ឌមិនថតស៊ិចស៊ី និងមិនសម្ដែងឈុតឆាកស្នេហារោលរាល ក៏ស្ថិតក្នុងការកំណត់បន្ថែមពីលើតម្លៃខ្លួនដ៏ខ្ពស់មិនធ្លាប់មានតារាណាម្នាក់ប្រកាសឡើងនោះដែរ ។
នាងថា តម្លៃខ្លួននេះ សម្រាប់តួខ្មែរ គឺផលិតករថា ខ្ពស់ ប៉ុន្តែតម្លៃដែលបានប្រកាសឡើង គឺគ្រាន់តែប្រើដើម្បីទិញសម្លៀកបំពាក់ចេញថត និងទិញគ្រឿងអលង្ការឲ្យសមនឹងការសម្ដែង ដែលបានតម្រូវដោយក្រុមផលិតករវិញប៉ុណ្ណោះ ។ នាងនិយាយថា «ប៉ុណ្ណឹងអត់ថ្លៃទេបង ព្រោះតារាខ្មែរយើងបងដឹងហើយអត់មានផលិតករណារៀបចំខោអាវឲ្យទេ ចំណាយខ្លួនឯងទាំងអស់ ចឹងសម្រាប់ខ្ញុំបើបានប៉ុណ្ណឹងបានថត!» ៕

ប្រភព៖ read.khmernews.today


loading...