Tuesday, December 13, 2016

គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្លាប់​៤​នាក់ និង​រងរបួស​២៤​នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ... thumbnail 1 summary

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៣លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៤នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល១៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៦គ្រឿង រួមមានម៉ូតូចំនួន១៧គ្រឿង, រថយន្ដធុនតូច៣គ្រឿង, រថយន្ដធុនធំ៥គ្រឿង និងគោយន្ដ១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, ប្រជែង៤លើក, ស្រវឹង៣លើក, បត់គ្រោះថ្នាក់១លើក និងមិនគោរពសិទ្ធិ៣លើក៕

ប្រភព៖ read.khmernews.today


loading...