Saturday, December 10, 2016

ឈ្លោះគ្នាជាមួយគូដណ្តឹង ខាងប្រុសគិតខ្លីបាញ់សម្លាប់ខ្លួន

ខេត្តបាត់ដំបង៖ បុរសម្នាក់បានឈ្លោះគ្នាជាមួយនឹងគូដណ្តឹង ហើយតូចចិត្តក៏បានយកកាំភ្លើងរាងដូចប៊ិចមកបាញ់សម្លាប់ខ្លួនឯង តែសំណាងល្អមិនស្លាប់។ thumbnail 1 summary
ខេត្តបាត់ដំបង៖ បុរសម្នាក់បានឈ្លោះគ្នាជាមួយនឹងគូដណ្តឹង ហើយតូចចិត្តក៏បានយកកាំភ្លើងរាងដូចប៊ិចមកបាញ់សម្លាប់ខ្លួនឯង តែសំណាងល្អមិនស្លាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី២៣ ក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
បុរសរងគ្រោះមានឈ្មោះ មុជ វណ្ណា អាយុ២៩ឆ្នាំ រស់នៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ចំណែកគូដណ្តឹងមានឈ្មោះ អ៊ៀន ចាន់រិទ្ធ អាយុ៣១ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹងគូដណ្តឹង ហើយធ្វើឲ្យបុរសនោះតូចចិត្ត និងអស់សង្ឃឹមក៏សម្រេចចិត្តធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនតែម្តង តែសំណាងល្អមិនចំកន្លែងសំខាន់ទើបមិនបណ្តាលឲ្យស្លាប់។
ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល៕

ប្រភព៖ khmer-note.com


loading...