Friday, December 9, 2016

រូបថតអាក្រាតកាយ​ របស់សិស្សស្រីជាង១០០នាក់ បែកធ្លាយលើអិុនធើណេត ដោយសារ....

ចិន៖  កាលពីថ្ងៃទី០៧ ខែធ្នូ ២០១៦នេះ សារព័ត៌មានសៀងហៃរបស់ចិន បានចុះផ្សាយឲ្យដឹងថា រូបថតអាក្រាតកាយរបស់នារីៗវ័យក្មេងប្រមាណជាង១០០សន្លឹក ត្រូ... thumbnail 1 summary

ចិន៖ កាលពីថ្ងៃទី០៧ ខែធ្នូ ២០១៦នេះ សារព័ត៌មានសៀងហៃរបស់ចិន បានចុះផ្សាយឲ្យដឹងថា រូបថតអាក្រាតកាយរបស់នារីៗវ័យក្មេងប្រមាណជាង១០០សន្លឹក ត្រូវបានបង្ហោះចែកចាយពេញបណ្តាញសង្គម។

ជនរងគ្រោះដែលជានារីវ័យក្មេងទាំងនោះ ភាគច្រើនជាសិស្ស ហើយពួកគេត្រូវបានបង្ខំឲ្យថតរូបខ្លួនឯងទាំងអាក្រាតកាយ ដើម្បីជាលិខិតធានា នូវឥណទានដែលខ្លួនបានខ្ចី សម្រាប់បំពេញតម្រូវការផ្សេងៗ។
គួរបញ្ជាក់ផងដែរថា ឥណទានដែលផ្តល់ឲ្យទាំងនេះ គឺជាឥណទានខុសច្បាប់ និងមិនត្រឹមត្រូវតាមស្តង់ដាររបស់ប្រព័ន្ធធនាគារទេ ហើយបច្ចុប្បន្ន ឥណទានប្រភេទនេះ កំពុងវាយលុកទីផ្សារប្រទេសចិនគួរឲ្យកត់សម្គាល់ផងដែរ។ លើសពីនេះទៀត ប្រភពបានបន្តឲ្យដឹងថា ដោយសារតែប្រព័ន្ធធនាគារ មិនមានសេវាកម្មឥណទានសម្រាប់សិស្សនិស្សិត ដូច្នោះហើយទើបធ្វើឲ្យពួកគេ សម្រេចចិត្តទៅខ្ចីលុយ ពីម្ចាស់បំណុលមិនស្របច្បាប់បែបនេះ រហូតដល់ខ្លួនប្រាណអាក្រាត ត្រូវបែកធ្លាយពេញបណ្តាញអិុនធើណេតដូច្នេះ។

បើយោងតាមគេហទំព័រ China Youth Daily វិញបានឲ្យដឹងថា  រូបថតអាក្រាតកាយ និងវីដេអូនារីៗវ័យក្មេងចំនួន១៦៧នាក់ ត្រូវបានបែកធ្លាយនៅក្នុងប្រព័ន្ធអុិនធើណេត ដោយរូបថតម្នាក់ៗ មានភ្ជាប់ជាមួយនឹងកាតសម្គាល់ខ្លួន និងអាស័យដ្ឋានរស់នៅ ហើយអាយុវិញចន្លោះចាប់ពី១៩ ទៅ២៣ឆ្នាំ។

គួរឲ្យដឹងបន្ថែមទៀតថា ករណីនេះកំពុងរីកដុះដាលនៅក្នុងសង្គមទីផ្សារប្រទេសចិន ដោយសារតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយចំនួនគ្មានសេវាឥណទានសម្រាប់សិស្ស ទើបធ្វើឲ្យនារីៗវ័យក្មេងទាំងនោះ បង្ខំចិត្តទៅខ្ចីទាំងអត្រាការប្រាក់ខ្ពស់កប់ពពកពី ២៥% ទៅ៣០% ក្នុងមួយខែ ដើម្បីបំពេញតម្រូវការរបស់ខ្លួន។
អ្នកយកព័ត៌មានឲ្យគេហទំព័រ China Youth Daily ឈ្មោះ Liu Hui បានបញ្ជាក់កាន់តែលម្អិតទៅលើករណីនេះបន្ថែមទៀតថា «ឥណទានដែលផ្តល់ឲ្យខ្ចីនេះ គឺគ្មានការចរចាអត្រាការប្រាក់ឡើយ ជាទូទៅគឺ២៥% ហើយអ្នកដែលខ្ចី គឺចាំបាច់ ថតរូបអាក្រាតរបស់ខ្លួននៅពេលមុជទឹក យ៉ាងហោចណាស់ចំនួន៣សន្លឹក រួចថតជាវីដេអូ ពី១ ទៅ៣នាទី បន្ទាប់មកត្រូវផ្ញើឲ្យពួកគេ ដើម្បីទទួលបានឥណទាននេះ»។ លើសពីនេះទៀត Liu Hui បានបន្តថា «ភាគច្រើន ឥណទានទាំងអស់នេះ គេនិយមយកទៅទិញផ្ទះ ទិញគ្រឿងអេឡិចត្រូនិច និងជាពិសេសនោះ គឺគ្រឿងសម្អាងតែម្តង» ៕

ប្រភព៖ khmerload.com


loading...