Wednesday, December 14, 2016

ព្រះវិហារ​ខ្មោច​នៅឆែក​ទាក់ទាញ​ភ្ញៀវ​ជុំវិញ​ពិភពលោក

ក្រុងប្រាក:  អស់​រយៈពេល​ជិត ៥០ ឆ្នាំ ព្រះវិហារ ស្ទ្រី​ត ចច ស្ថិតក្នុង​ភូមិ​លូកូវ៉ា នៃ​សាធារណរដ្ឋ​ឆែក ត្រូវបាន​បោះបង់ចោល។ ពិធី​ជួបជុំ​នៃ... thumbnail 1 summary

ក្រុងប្រាក: អស់​រយៈពេល​ជិត ៥០ ឆ្នាំ ព្រះវិហារ ស្ទ្រី​ត ចច ស្ថិតក្នុង​ភូមិ​លូកូវ៉ា នៃ​សាធារណរដ្ឋ​ឆែក ត្រូវបាន​បោះបង់ចោល។ ពិធី​ជួបជុំ​នៃគ្រិស្ដ​សាសនិក​ចុងក្រោយ​បំផុត​ត្រូវបាន​ធ្វើឡើង​ក្នុង​ព្រះវិហារ​សតវត្សរ៍​ទី ១៤ គឺ​នៅក្នុង​ឆ្នាំ ១៩៦៨ នៅពេល​សេវាកម្ម​ពិធី​បុណ្យសព​កំពុងតែ​ប្រព្រឹត្ដទៅ ពិតាន និង​ផ្នែកខ្លះ​នៃ​ដំបូល​បានបាក់​រលំ​ដែល​បង្ខំឲ្យ​មនុស្សម្នា​រត់ជាន់​ជើងគ្នា។
Content image - Phnom Penh Post
ចម្លាក់​ខ្មោចដូច​មនុស្ស​ទទូរពណ៌​សតាំង​ពីក្បាលរហូត​ដល់ចុងជើង។
ពលរដ្ឋ​ដែលមាន​អារម្មណ៍​តក់ស្លុត​បានចាត់ទុក​ហេតុការណ៍​នោះ​ជាប្រផ្នូល​អាក្រក់ និងលែង​ចង់​ត្រឡប់​មកកាន់​ព្រះវិហារ​នេះវិញ។ ព្រះវិហារ​ចាប់ផ្ដើម​ទ្រុឌទ្រោម​បន្ដិចម្ដងៗ ខណៈ​ពិធីបុណ្យ​សាសនា និង​បុណ្យសព​ត្រូវបាន​ប្រារឰឡើង​នៅ​ខាងក្រៅ​ទីសក្ការៈ​ដ៏គួរ​ឲ្យ​រអានេះ។
អាជ្ញាធរ​កុម្មុយនីស្ដ​បាន​ទន្ទ្រាន​យកវត្ថុ​ខាងក្នុងផ្សេងៗ ដូចជា ផ្ទាំងគំនូរ រូបចម្លាក់ កណ្ដឹង​ព្រះវិហារ និង​ប៉មនាឡិកា​ជាដើម។ ដូច្នេះ គ្រោង​អគារ​របស់​ព្រះវិហារ​រង​ការខូចខាត​យ៉ាងដំណំ។
រហូតដល់​ឆ្នាំ ២០១៤ កន្លងទៅនេះ សាស្ដ្រាចារ្យ​ម្នាក់​ជំនាញ​ផ្នែក​ឌីហ្សាញ និង​វិចិត្រសិល្បៈ​មកពី​សាកលវិទ្យាល័យ​វ៉េស បូហេមី បានស្នើ​និស្សិត​បរិញ្ញាបត្រ​ឆ្នាំទី ៣ ឲ្យរក​ទីតាំង​ព្រះវិហារ​ស័ក្ដិសម តែ​ទ្រុឌទ្រោម​សម្រាប់​ការតម្លើង​ស្នាដៃ​សិល្បៈ។ និស្សិត​នីមួយៗត្រូវ​ចេះស្វែងរក​ព្រះវិហារ​បែបនោះ​ដោយ​ខ្លួនឯង​ផ្ទាល់។ និស្សិត​ខ្លះបាន​រកឃើញ​ព្រះវិហារ​ដែល​មានតែ​គ្រោង​អគារ ឬ​ជញ្ជាំង​មិនពេញ​ជ្រុង ប៉ុន្តែ​និស្សិត ចាគូប ហ្រាដាវ៉ា បានស្គាល់​ព្រះវិហារ​ដែល​ត្រូវបាន​បោះបង់ចោល​នេះច្បាស់។
Content image - Phnom Penh Post
ទិដ្ឋភាព​ដ៏ព្រឺព្រួច​នៅ​ក្នុងព្រះវិហារ​ដែល​សុទ្ធតែ​ចម្លាក់ខ្មោច​។
ថ្វីដ្បិតតែ​ត្រូវបាន​បោះបង់ចោល​យូរយារ​យ៉ាងណា​ក៏ដោយ ក៏​ព្រះវិហារ ស្ទ្រីត ចច នៅតែ​រក្សា​រូបរាង​ដើម​ដដែល។ ដំបូល​របស់​វារង​ការខូចខាត តែ​ផ្ទៃក្នុង​នៅល្អ​ស្អាត ដែលនោះ​ហើយជា​អ្វីដែល ហ្រាដាវ៉ា ត្រូវការ​សម្រាប់​តាំង​បង្ហាញ​រូបចម្លាក់​ខ្មោច​ប៉ុនទំហំ​មនុស្ស​ជាច្រើន​ដែល​ស្លៀករ៉ូប​ទទូរ​ពីក្បាល​ដល់​ចុងជើង ដោយខ្លះ​អង្អុយ ហើយខ្លះ​ឈរ​ក្នុងសាល​ព្រះវិហារ​គួរឲ្យព្រឺព្រួច។
ការដំឡើង​ចម្លាក់​ខ្មោច​របស់លោក ហ្រាដាវ៉ា បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ជាច្រើន ដោយបាន​កៀរគរ​ទេសចរ​មកពី​ជុំវិញ​ពិភពលោក ពិសេស អាល្លឺម៉ង់ អង់គ្លេស អូស្ដ្រាលី ប្រេស៊ីល និងរុស្ស៊ី។ ម្យ៉ាងវិញទៀត គម្រោង​នេះបាន​បង្កើត​គំនិត​សង្គ្រោះ​ព្រះវិហារ​ទ្រុឌទ្រោម​ដទៃទៀត​ក្នុងតំបន់។
អ្នកភូមិ​បាន​អង្គាសប្រាក់​គ្រប់សង់​ដំបូល​ព្រះវិហារ​ថ្មី។ លោក​សង្ឃឹមថា ព្រះវិហារ​នេះនឹង​ត្រូវបាន​ជួសជុល​ឲ្យ​ដូចទម្រង់​ដើមវិញ៕
ប្រភព៖ postkhmer.com


loading...