Saturday, December 10, 2016

នោះស្ងាត់ៗ៖ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយកោះហៅសិរីមន្ត-សុខ​ ពិសី-ឆាយ វីរៈយុទ្ធ….

យ៉ាងចិតមេដៃចំនួន៧គ្រឿង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចែកជូនដល់ ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ វីរៈយុទ្ធ បូករួមទាំងអ្នកគ្របគ្រង ក៏ដូចជាត... thumbnail 1 summary


យ៉ាងចិតមេដៃចំនួន៧គ្រឿង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចែកជូនដល់ ខេមរៈ សិរីមន្ត សុខ ពិសី ឆាយ វីរៈយុទ្ធ បូករួមទាំងអ្នកគ្របគ្រង ក៏ដូចជាតារាចម្រៀងផ្សេងទៀតក្នុងផលិតកម្មសាន់ដេព្រឹកនេះ នៅទីស្ដីការអង្គភាពតែម្ដង។


តាមព័ត៌មាន ក្រៅពីតារាទាំង៣ដួងខាងលើ លោក ឡាយ សុខហុក ជាចាងហ្វាងផលិតកម្មសាន់ដេ លោក ឡាយ សុខចំរើន ជាអ្នកចាត់ការទូទៅ កញ្ញា អ៊ីវ៉ា លោក ខាន់ ជេមស៍ ជាតារាចម្រៀង ក៏ទទួលបានការបំពាក់មេដាយពីអង្គភាពប្រឆាំងអំពើពុករលួយដែរ។


តាមការឲ្យដឹងពីលោកស្រី ម៉ាសូ យ៉ិណដា ប្រធាននាយកដ្ឋានអប់រំបង្ការ និងទប់ស្កាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ មូលហេតុដែលនាំឲ្យមានការចែកជូនមេដៃដូចបានរៀបរាប់ខាងលើ ក៏ព្រោះតែអង្គភាពប្រឆាំងអំពើពុករលួយ មើលឃើញថា ផលិតកម្មសាន់ដេកន្លងមក ធ្លាប់បានចូលរួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយជាច្រើន ដូចជាការដាក់សារអប់រំ ស្ដីពីការប្រឆាំងប្រឆាំងអំពើពុករលួយ លើបទចម្រៀង ក៏ដូចជាបានបញ្ជូនតារាចម្រៀងរបស់ខ្លួនឲ្យចូលរួមច្រៀងក្នុងយុទ្ធនាការប្រឆាំងអំពើរលួយកន្លងមកដែរ។ប្រធាននាយកដ្ឋាន ដដែលបានបន្តថា សកម្មភាពផលិតកម្មសាន់ដេ ដែលបានចូលរួមជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ការ និងទប់ស្កាត់ អំពើពុករលួយ មិនមែនតែក្នុងឆ្នាំនេះទេ គឺបានចូលរួមតាំងពីអង្គភាពមួយនេះ បង្កើតឡើងមកម្ល៉េះ។នេះជាលើកទី៣ហើយដែលអង្គភាពប្រឆាំងអំពើពុករលួយ ចែកជូនមេដាយដល់សិល្បករដែលបានចូលរួមជាមួយ។ 


កាលពីពេលកន្លងទៅ តារាចម្រៀងល្បីៗជាច្រើនទៀតធ្លាប់បានទទួលមេដាយនេះដូចគ្ នាក្នុងនោះមានដូចជា លោក ណយ វ៉ាន់ណេត អ្នកស្រី ហ៊ឹម ស៊ីវន កែវ ពេជ្រជ្ជតា ជាដើម។ជាមួយនឹងការទទួលមេដាយនេះ លោក ឡាយ សុខចំរើន បានសម្ដែងការសប្បាយចិត្តជាខ្លាំង លោកថា នេះជាមោទនភាពមួយដែលថ្នាក់ដឹកនាំ ក៏ដូចជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេទទូលបាន។ អ្នកចាត់ការទូទៅរូបនេះបានឲ្យដឹងថា កន្លងមកផលិតកម្មរបស់លោកតែងតែចូលរួមជានិច្ចជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ហើយការជួយនោះផលិតកម្ម មិនបានគិតកម្រៃឡើយ។លោក ឡាយ សុខចំរើន បានប្ដេជ្ញាចិត្តថា ផលិតកម្មសាន់ដេនឹងបន្តជួយដល់ អង្គភាពប្រឆាំងអំពើពុករលួយ បន្តទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទាំងអស់គ្នា។
លោកស្រី ម៉ាសូ យ៉ិណដា បានលើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ ស្វាគមន៍ជានិច្ចរាល់ផលិតកម្មផ្សេងៗទៀត ដែលមានបំណងចង់ចូលរួមជាមួយ ដើម្បីបង្ការ និងទប់ស្កាត់ អំពើពុករលួយ។ ត្បិតអីការងារមួយនេះ អង្គភាពរបស់អ្នកស្រី មិនអាចធ្វើតែម្នាក់ឯងបានទេ គឺទាមទារឲ្យមានការចូលរួមទាំងអស់គ្នា៕



ប្រភព៖ read25.com


loading...