Friday, December 9, 2016

អស្ចារ្យមែន! លោកតាវ័យ៦៧ឆ្នាំ ច្នៃបង្កើតខ្លុយយក្ស ប្រវែងជាង១ម៉ែត្រ ផ្លុំយ៉ាងពិរោះរណ្តំ កំពុងតែអង្រួនចិត្តអ្នកទេសចរ

ចិន៖  ទីភ្នាក់ងារសារព័ត៌មានស៊ីស៊ីធីវី បានចុះផ្សាយ កាលពីម្សិលទី០៧ ធ្នូ ឆ្នាំ២០១៦ថា ភ្ញៀវទេសចររាប់ពាន់នាក់ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង... thumbnail 1 summary

ចិន៖ ទីភ្នាក់ងារសារព័ត៌មានស៊ីស៊ីធីវី បានចុះផ្សាយ កាលពីម្សិលទី០៧ ធ្នូ ឆ្នាំ២០១៦ថា ភ្ញៀវទេសចររាប់ពាន់នាក់ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង 

ក្រោយពីបានប្រទះឃើញ បុរសវ័យចំណាស់ដ៏គួរឲ្យគោរពម្នាក់ ផ្លុំខ្លុយឫស្សីយក្សមានប្រវែងវែង យ៉ាងគ្រលួចនិងពិរោះរណ្តំ លើកំពូលភ្នំ Baiyun Mountain ក្នុងទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន។
រូបភាពជាច្រើនសន្លឹក របស់លោកតា Liang Yaliu មានវ័យ៦៧ឆ្នាំ បច្ចុប្បន្នគឺកំពុងតែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជនទូទៅជាច្រើន លើបណ្តាញសង្គម។ ដោយក្នុងនោះគេឃើញថា លោតាបានដាក់ខ្លុយយក្ស ដែលធ្វើពីឫស្សីប្រវែងវែង ដាក់គងលើស្មារបស់គាត់ ជាមួយនឹងកាយវិការម្រាមដៃ យ៉ាងទន់ភ្លន់ប្រគំលេង អង្រួនចិត្តភ្ញៀវទេសចរជាច្រើន ដែលបានអញ្ជើញមកទស្សនាកម្សាន្ត នៅទីតាំងភ្នំ Baiyun ខាងលើនេះ និងថែមទាំងសុំថតរូបរបស់លោកតា ជាច្រើនហូរហែរទៀតផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា ខ្លុយដែលធ្វើពីឫស្សីនេះដែរ មានប្រវែងរហូតដល់ទៅ ១,៣ម៉ែត្រ ដែលវាគឺត្រូវបានច្នៃប្រឌិតធ្វើឡើង ដោយស្នាដៃរបស់លោកតា Liang ផ្ទាល់តែម្តង។ ពោល តាំងពីមុនលោកតា ចូលនិវត្តន៍មកម្ល៉េះ។ លោកតា Liang មានប្រសាសន៍ឲ្យដឹងថា តន្រ្តីតែងតែផ្តល់ឲ្យគាត់ទទួលបាន នូវអារម្មណ៍ស្រស់ថ្លា ហើយរូបគាត់ក៏រីករាយ ក្នុងការច្នៃបង្កើតវាឡើង និងយកមកប្រគំលេង ស្ថិតក្នុងបរិយាកាសដ៏ស្រគត់ស្រគំមួយ ដើម្បីបំពេរអារម្មណ៍ ដូចជានៅលើកំពូលភ្នំ Baiyun Moungtain នេះ ឬនៅតំបន់កម្សាន្ត ក្បែរបឹងឧទ្យាន Liwan-Lake Park ជាដើមផងដែរ ៕





ប្រភព៖ khmerload.com


loading...