Wednesday, December 14, 2016

អាណិតណាស់! ម្តាយរវល់លក់ដូរ កូនស្រីអាយុ១ខួបលង់ទឹកអាងមុខផ្ទះស្លាប់

ខេត្តពោធិ៍សាត់៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិងយ៉ាងអាណោចអាធម័ ដោយសារលង់ទឹកអាងព្រះភូមិនៅមុខផ្ទះ   thumbnail 1 summary
ខេត្តពោធិ៍សាត់៖ ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិងយ៉ាងអាណោចអាធម័ ដោយសារលង់ទឹកអាងព្រះភូមិនៅមុខផ្ទះ 

ដែលហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ ក្នុងក្នុងភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្មេងស្រីរងគ្រោះមានឈ្មោះ តុន លក្ខិណា អាយុ១ខួប៣ខែ មានឪពុកឈ្មោះ តង ដារ៉ូ អាយុ២៣ឆ្នាំ និងម្តាយឈ្មោះ ស្រី លីន អាយុ២៤ឆ្នាំ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីជាម្តាយបានទុកកូនចោល ហើយរវល់តែលក់ដូរមិនបានមើលកូន ស្រាប់តែក្មេងស្រីនោះរត់ទៅលេងក្បែរទឹកអាងព្រះភូមិ ហើយក៏ធ្លាក់ចូលលង់ស្លាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការពិនិត្យឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកមែន រួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ khmer-note.com


loading...