Friday, December 9, 2016

រញ្ជួយដីកម្រិតខ្លាំង ៧,៨វ៉ិចទ័រ ជំរុញឲ្យមានការព្រមាន ពីរលកយក្សស៊ូណាមិ នៅតំបន់ប៉ាស៊ីហ្វិចខាងត្បូង

កោះស៊ូឡូម៉ុង៖  ទីភ្នាក់ងារសារព័ត៌មាន BBC បានចុះផ្សាយ  សេចក្តីព្រមានមួយ ស្តីពីរលកយក្សស៊ូណាមិ ដែលនឹងអាចកើតឡើង  thumbnail 1 summary

កោះស៊ូឡូម៉ុង៖ ទីភ្នាក់ងារសារព័ត៌មាន BBC បានចុះផ្សាយ  សេចក្តីព្រមានមួយ ស្តីពីរលកយក្សស៊ូណាមិ ដែលនឹងអាចកើតឡើង 

នៅផ្នែកខ្លះៗនៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង បន្ទាប់ពីមានគ្រោះការរញ្ជួយដីកម្រិតខ្លាំង ៧,៨វ៉ិចទ័រ បានកើតឡើងនៅប្រទេសកោះស៊ូឡូម៉ុង (Solomon Island) ជិតប្រទេស Papua New Guinea (ប៉ាពួរញូហ្គីណេ)។
នេះបើយោងតាមទីភ្នាក់ងារ អង្កេតភូមិសាស្រ្តអាមេរិក បានឲ្យដឹងថា គ្រោះរញ្ជួយដីនៅកោះ Solomon បានកើតឡើងនាព្រឹកថ្ងៃសុក្រនេះ នៅចន្លោះម៉ោងប្រមាណ ៤និង៤០នាទី (ម៉ោងនៅក្នុងតំបន់) ។
ប្រភពព័ត៌មាន បានឲ្យដឹងថា គ្រោះរញ្ជួយដីនេះ បានបណ្តាលឲ្យតំបន់ខ្លះក្នុងទីក្រុង ដាច់នូវចន្តរអគ្គីសនី និងប្រព័ន្ធទូរស័ព្ទជាដើម ប៉ុន្តែមិនមានរបាយការណ៍ណាមួយ ដែលបង្ហាញពីអ្នកស្លាប់ ឬអ្នករងរបួសក្នុងហេតុការណ៍នេះឡើយ។

កោះ Malaita គឺជាកោះមួយដែលធំជាងគេបង្អស់ ក្នុងខេត្ត Malaita ដែលស្ថិតនៅជិតចំណុចកណ្តាល នៃកោះស៊ូឡូម៉ុង (Solomon Island) ត្រូវបានរាយការណ៍ឲ្យដឹងថា សំណង់អគារជាច្រើនត្រូវបានដួលរលំ ប៉ុន្តែទំហំនៃការខូចខាតនោះ គេមិនទាន់ដឹងច្បាស់ថាមានកម្រិតធ្ងន់ធ្ងរ ខ្លាំងយ៉ាងណានៅឡើយនោះទេ។ នេះបើយោងតាម លោក Loti Yates នាយកការិយាល័យគ្រប់គ្រង គ្រោះហន្តរាយជាតប្រចាំកោះ Solomon បានថ្លែង។ ខណៈឧទ្ធម្ភាគចក្រមួយគ្រឿង ក៏ត្រូវបានបញ្ជូនឲ្យហោះហើរ ដើម្បីស្ទាបស្ទង់មើលពីស្ថានការណ៍ ពីគ្រោះរញ្ជួយដីនេះ ដែលនឹងអាចកើតឡើងនៅកោះ Malaita ដែលមានប្រជាជនរស់នៅ ប្រមាណជាមួយភាគបួន នៃចំនួនប្រជាជន ៦០០,០០០នាក់ទៀត រស់នៅលើកោះ Solomon ផងដែរ។
ក្នុងនោះ ប្រជាជនដែលរស់នៅក្នុងតំបន់មួយចំនួន ត្រូវបានគេរាយការណ៍ថា បាននាំគ្នាផ្លាស់ទីទៅរក ទីទួលខ្ពស់មានសុវត្ថិភាព ខណៈប្រជាជនរស់នៅក្នុងតំបន់ខ្លះទៀត ត្រូវបានជម្លៀងចេញផងដែរ។
ខាងទីភ្នាក់ Pacific Tsunami Warning Center ក៏បានថ្លែងឲ្យដឹងដែរថា កម្រិតទឹកសមុទ្រគឺនឹងអាចបន្ត ការឡើងចុះជាបន្តទៀត នៅក្នុងរយៈពេលប៉ុន្មានម៉ោង ខាងមុខនេះទៀតផងដែរ។ ដោយឡែក សេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានឲ្យដឹងផងដែរថា កម្ពស់ទឹករលកបានបោកបក់កម្ពស់ប្រមាណ ២០សង់ទីម៉ែត្រ ក្នុងរាជធានី Honiara នៃកោះ Solomon ។
គួរឲ្យដឹងដែរថា កោះ Solomon គឺជាទីតាំងតំបន់មួយ ស្ថិតនៅលើខ្សែក្រវ៉ាត់ភ្លើង ឬហៅថា «Ring of Fire» ក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាតំបន់មួយ កើតមានសកម្មភាពគ្រោះរញ្ជួយដី ជាញឹកញាប់ក្នុងពិភពលោកផងដែរ ៕ 

ប្រភព៖ khmerload.com


loading...