Friday, December 23, 2016

ពលរដ្ឋ​បារម្ភ​ពី​ផលប៉ះពាល់​ ពី​ការ​ធ្វើ​ផ្លូវ​ថ្មី​លើ​ផ្លូវ​រថភ្លើង

ភ្នំពេញ:  រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ថ្មី​ស្រប​ផ្លូវ​រថភ្លើង​ប្រវែង ៤៥១០ ម៉ែត្រ​ខណៈ thumbnail 1 summary

ភ្នំពេញ: រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ថ្មី​ស្រប​ផ្លូវ​រថភ្លើង​ប្រវែង ៤៥១០ ម៉ែត្រ​ខណៈ


ដែល​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ព្រួយបារម្ភ​ពី​ដំណោះស្រាយ​នៃ​ផលប៉ះពាល់​ដែល​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់លាស់​នៅ​ឡើយ។
ព្រឹក​ថ្ងៃ​ទី ២០ ខែ ធ្នូ ២០១៦ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ថ្មី​ស្រប​ផ្លូវ​រថភ្លើង ប្រវែង ៤ ៥១០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ​សង​ខាង​សួន​កណ្តាល​ចាប់ពី​ផ្លូវ​ជាតិ​លេខ ៥ ឫស្សីកែវ ដល់​ផ្លូវ​លេខ ៧០ ក្រោម​អធិបតីភាព​លោក ប៉ា សុជាតិវង្ស អភិបាល​នៃ​គណ:អភិបាល​រាជធានី​ភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរសាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​ថា​ផ្លូវ​តាម​គន្លង​ផ្លូវ​រថភ្លើង​ដោយ​ចាក់​បេតុង​អាមេ​កម្រាស់ ២០ សង់ទីម៉ែត្រ និង​ទទឹង ៧ ម៉ែត្រ​ភ្លោះ និង​ស្ថាបនា​សួន​កណ្តាល ទំហំ ២,៥ ម៉ែត្រ ប្រវែង ៤.៥១០ ម៉ែត្រ​ចាប់ពី​ផ្លូវ​ជាតិ​លេខ ៥ ដល់​ផ្លូវ​លេខ ៧០ ស្ថិត​ក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ បើ​តាម​ផែនការ​ផ្លូវ​នេះ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៤ ខែ។
លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ក្នុង​ពិធី​ផង​ដែរ​ថា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ អនុវត្ត​តាម​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល សាលា​រាជធានី​បាន​ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​បេតុង​ឆ្អឹងដែក​តាម​ផ្លូវ​រថភ្លើង​ដែល​ចាស់​ទ្រុឌទ្រោម​មិន​មាន​ដំណើរ​ការ​ចាប់​ពី​ផ្លូវ​លេខ ៧០ ដល់​ផ្លូវ​ជាតិ​លេខ ៥។
ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឡុង ចាន់ឌី បាន​ឲ្យ​ដឹង​ថា​តាម​របាយការណ៍​របស់​អាជ្ញាធរ​គឺ​មាន​គ្រួសារ ៤២៤ ប៉ះពាល់​ទាំង​ស្រុង និង​ជាង ៩០០ គ្រួសារ​ប៉ះពាល់​ដោយ​ផ្នែក។ មិន​ដឹង​ថា​ក្រុង​គេ​ផ្តល់​ដំណោះស្រាយ​យ៉ាង​ម៉េច​ទេ។
លោក មាន ច័ន្ទយ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា​ខាង​សាធារណការ​នឹង​ដោះស្រាយ​ជូន​តាម​ផលប៉ះពាល់៕
ប្រភព៖ postkhmer.com


loading...