Wednesday, December 14, 2016

បុរសម្នាក់យកស្រោមអនាម័យជាង១០០០ប្រអប់ និងបាច់ផ្កាធ្វើពីខោក្នុង មកសុំស្នេហ៍ខាងស្រី

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ផ្ដើម​ចេញ​វិធីសាស្ត្រ​សុំ​ស្នេហ៍​បែប​ថ្មី​មួយ ដែល​ប្លែក​ជាង​គេ   thumbnail 1 summary

បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ផ្ដើម​ចេញ​វិធីសាស្ត្រ​សុំ​ស្នេហ៍​បែប​ថ្មី​មួយ ដែល​ប្លែក​ជាង​គេ 

ហើយ​ក៏​ប្រហែល​ជា​មនុស្ស​ដំបូង​ដែរ នោះ​គឺ​ការ​បង្ហាញ​ក្ដី​ស្រលាញ់ តាមរយៈ​ស្រោម​អនាម័យ​ជាង​១០០០​ប្រអប់ រួម​ជាមួយ​នឹង​ខោ​ទ្រនាប់​ប្រភេទ​ទាន់​សម័យ G-strings មួយ​បាច់​ទៀត ដែល​បាន​រៀប​ចេញ​រូបរាង​ជា​បាច់​ផ្កា ។

ស្រោម​អនាម័យ​៩៩៩​ប្រអប់ ត្រូវ​បុរស​ម្នាក់​នេះ យក​មក​រៀប​នៅ​ទី​សាធារណៈ​ចេញ​ជា​រូប​បេះដូង នៅ​ទីក្រុង Harbin ប្រទេស​ចិន ។ បន្ទាប់​ពី​បញ្ឆោត​ឲ្យ​ខាង​ស្រី​ចូល​មក​ដល់​គោលដៅ​ហើយ បុរស​ម្នាក់​នេះ​បាន​លត់​ជង្គង់​នៅ​កណ្ដាល​ហ្វូង​មនុស្ស ដោយ​សុំ​នាង​ធ្វើ​ជា​មិត្ត​ស្រី​របស់​ខ្លួន ដោយ​មាន​អម​ជាមួយ​ខោ​ទ្រនាប់​ទាន់​សម័យ​មួយ​បាច់ ដែល​បាន​រៀប​ជា​រូបរាង​បាច់​ផ្កា​ទុក​ស្រេច ។


បុរស​ម្នាក់​នោះ​បាន​និយាយ​ទៅ​កាន់​ខាង​ស្រី​ថា"ជា​មធ្យម បុរស​ម្នាក់​មាន​ការ​រួមភេទ​៦០០០​ដង​ក្នុង​មួយ​ជីវិត ហើយ​ខ្ញុំ​សង្ឃឹម​ថា រាល់​ពេល​ដែល​ខ្ញុំ​រួម​ភេទ គឺ​ខ្ញុំ​នឹង​រួមភេទ​ជាមួយ​អ្នក ។" នេះ​បើ​យោង​តាម​សារព័ត៌មាន Life News ។

ក្រោយ​មក​ខាង​ស្រី​ក៏​យល់ព្រម ធ្វើ​ឲ្យ​មាន​ការ​អបអរសាទរ​ជា​ខ្លាំង​ពី​សំណាក់​មហាជន ហើយ​បុរស​ម្នាក់​នោះ ក៏​ចាប់​ក្បាល​មេក្រូ​ឡើង​ហើយ​ប្រកាស​ថា ស្រោម​អនាម័យ​នៅ​ទី​នេះ អ្នក​ទាំង​អស់​គ្នា​អាច​យក​បាន​ដោយ​ឥត​គិត​ថ្លៃ ។

មិន​ដល់​៣០​វិនាទី​ផង​ទេ ស្រោម​អនាម័យ​ទាំង​៩៩៩​ប្រអប់​នោះ បាន​រលាយ​បាត់​គ្មាន​សល់ ដោយ​មាន​ស្ត្រី​ម្នាក់​យក​ដល់​ទៅ​៧ ៨​ប្រអប់ និង​អ្នក​ផ្សេង​ទៀត​យក​៣ ៤​ប្រអប់​ដែរ ចំណែក​ខាង​ប្រុស​វិញ គេ​បាន​ដឹកដៃ​ខាង​ស្រី​ដើរ​សំដៅ​ទៅ​រថយន្ត​ស្ព័រ​ Porsche មួយ​គ្រឿង រួច​បើក​ចេញ​ទៅ​បាត់​ទៅ ។

ក្រោយ​ពេល​រឿង​នេះ​បាន​សាយភាយ​លើ​បណ្ដាញ​សង្គម​អ៊ីនធឺណិត មនុស្ស​ជា​ច្រើន​យល់​ថា មិនមែន​បាច់​ផ្កា​ធ្វើ​ពី​ខោ​ក្នុង និង​ស្រោម​អនាម័យ​ទាំង​នោះ​ អាច​ធ្វើ​ឲ្យ​នាង​ព្រម​ទទួល​យក​បុរស​ម្នាក់​នេះ​ទេ តែ​ដោយសារ​រថយន្ត​ស្ព័រ​នេះ​តែ​ម្ដង ។ 

គួរ​រម្លឹក​ថា កាល​ពី​ដើម​ខែ​នេះ ក៏​មាន​បុរស​ម្នាក់​យក​ក្រូចថ្លុង​៩៩៩​ផ្លែ មក​សុំ​ស្នេហ៍​នារី​ម្នាក់​ដែរ ដោយសារ​​នាង​ចូលចិត្ត​វា តែ​នាង​បាន​តប​ទៅ​វិញ​ថា ក្រូចថ្លុង​ខ្ញុំ​អាច​ទទួល​បាន តែ​អ្នក​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ៕

ប្រភព៖ knnasia.com


loading...