Friday, December 2, 2016

រដ្ឋាភិបាល​ចិន ប្រើ​វិធានការ​ភ្លើង ដើម្បី​បញ្ឈប់​ការជក់បារី​

ចិន​មាន​បម្រាម "​ហាម​ជាក់​បារី​” នៅតាម​ទីសាធារណៈ ក្នុង​ទីក្រុង​ធំៗ​មួយចំនួន​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ រាជាណាចក្រ​បារី​ចិន​បានបញ... thumbnail 1 summary

ចិន​មាន​បម្រាម "​ហាម​ជាក់​បារី​” នៅតាម​ទីសាធារណៈ ក្នុង​ទីក្រុង​ធំៗ​មួយចំនួន​ហើយ ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​នេះ រាជាណាចក្រ​បារី​ចិន​បានបញ្ជាក់​អំពី​ឆន្ទៈ​ដាក់​ច្បាប់​ហាមប្រាម ការជក់បារី តាម​ទីសាធារណៈ ពេញ​ផ្ទៃ​ប្រទេស​តែម្តង​។ ច្បាប់​ហាមឃាត់​នេះ អាច​នឹងត្រូវ​អនុម័ត និង​ចូល​ជាធរ​មាននៅ​ចុងឆ្នាំ​នេះហើយ​។​


​ច្បាប់​ហាមឃាត់​ការជក់បារី នៅតាម​ទីសាធារណៈ កំពុងស្ថិត​នៅក្នុង​ដៃ​សភា​ចិន ហើយ​ជា​ដំណាក់កាល​ផ្តាច់ព្រ័ត្រ​សម្រាប់​លើកស្ទួយ​សុខភាព​សាធារណៈ​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​សុខភាព​និង​ផែនការ​គ្រួសារ ដែល​កំពុង​ចូលរួម​ក្នុង​សន្និសីទ​របស់​អង្គការ​សុខភាព​ពិភពលោក OMS នៅ​ទីក្រុង​សៀង​ហៃ​។ ក្រុង​សៀង​ហៃ បាន​ពន្លាត​ដែន​ហាមឃាត់ ដល់​ផ្នែក​ខាងក្នុង អាកាសយានដ្ឋាន ស្ថានីយ៍​រថភ្លើង ក្នុង​ទីលាន​សាលា និង​ស្តា​ត តាំងពី​សប្តាហ៍​មុន​មក​។​
​សូមបញ្ជាក់ថា ចិន​មានច្បាប់ ហាម​ជក់បារី ក្នុង​ក្រុង​ធំៗ​ចំនួន​ជិត​២០​ក្រុង មាន​ជាអាទិ៍​ក្រុង​ប៉េកាំង តាំងពី​ខែមិថុនា​ឆ្នាំ​២០១៥​មក​។ ភោជនីយដ្ឋាន ហាង​ទំនិញ សណ្ឋាគារ មាន​កាតព្វកិច្ច​គោរព​ច្បាប់​នេះ បើ​មិន​ចង់​រង​ការផាកពិន័យ ដែល​អាច​ឡើងដល់ ១​ម៉ឺន​យ័ន ឬ ២០០​យ័ន​សម្រាប់​បុគ្គល​ឯកជន​។ តែ​នៅក្នុង​ក្រុង ដែលមាន​មនុស្ស​រស់នៅ​រាប់លាន​នាក់ (២០​លាន​នាក់​នៅ​ប៉េកាំង​) និង​ដែល​មនុ​ស្សមាន​ទម្លាប់​ហូត​បារី​ជក់​មួយ​សេរី ក្នុង​ឡាន​តាក់ស៊ី ក្នុង​ជណ្តើរយន្ត ការគោរព​ច្បាប់​ពិតជា​មិន​ងាយស្រួល​ឡើយ​។ មាន​អធិការ​ស្ម័គ្រចិត្ត​រាប់សិប​ពាន់​ផ្តុំ​កម្លាំង​តាម​ចាប់​ពិន័យ​អ្នក​មិន​គោរព​ច្បាប់​។​
​ដោយ​យក​គំរូ​តាម​ប្រទេស​ជឿនលឿន ចិន​បានសម្រេច​លាតសន្ធឹង​ច្បាប់​ហាម​ជក់បារី នៅតាម​ទីសាធារណៈ​ទូទាំងប្រទេស​តែម្តង ដោយ​សង្ឃឹមថានឹង​អាច​ស្តារ​មុខមាត់​បាន​ឡើងវិញ ព្រោះ​ចិន​ប្រទេស​ផលិត​និង​ជក់បារី​លំដាប់​ទីមួយ​នៅលើ​ពិភពលោក ជាប់​ចំណាត់ថ្នាក់​ក្រោយ​គេ​បំផុត​ខាង​ប្រយុទ្ធ​ប្រឆាំងនឹង​បារី​។​
នេះ​ជា​កម្មវត្ថុ​ប្រកបដោយ​មហិច្ឆតា​បំផុត ! គេ​រាប់​ឃើញ​មាន​ពលរដ្ឋ​ចិន​ជាង​បី​រយ​លាន​នាក់ ជក់បារី ក្នុងនោះ​អ្នក​ជក់​ភេទ​ប្រុស​ពាក់កណ្តាល ជា​អ្នកញៀន​។ បើតាម​OMS បារី​បានសម្លាប់​មនុស្ស​អស់​ជាង​មួយ​លាន​នាក់ ក្នុង​មួយឆ្នាំៗ ក្នុងនោះ ១០​ម៉ឺន​នាក់​ស្លាប់​ដោយសារ​ផ្សេង​បារី​គេ​។ មួយ​ភាគបី​នៃ​បារី​ផលិត​នៅ​ចិន រដ្ឋាភិបាល​ចិន​រកស៊ី​ផ្តាច់មុខ​ក្នុង​ឧស្សាហកម្ម​ថ្នាំជក់ ដោយ​ប្រមូល​លុយ​បាន​១៥០​ពាន់​លាន​អឺរ៉ូ​ចូល​ហិប​រដ្ឋ ពោលគឺ​កើន​២០% នៅ​មួយឆ្នាំ​២០១៥៕
ប្រភពពីទំព័រ៖ dnt-news.com


loading...