Sunday, December 11, 2016

ផ្អើលអស់អ្នកភូមិនៅកណ្តាលវាលស្រែ នៅស្រុកបាកាន ខេត្តពោធិ៏សាត់

បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកណ្តាលវាលស្រែដោយមិនដឹងមូលហេតុ បានបង្ករការភ្ញាក់ផ្អើល thumbnail 1 summary

បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងកណ្តាលវាលស្រែដោយមិនដឹងមូលហេតុ បានបង្ករការភ្ញាក់ផ្អើល

យ៉ាងខ្លាំងកាលពីថ្ងៃទី 10 ធ្នូ ឆ្នាំ2016 ម្សិលមិញនេះនៅ​ចំណុលច​វាលស្រែ​ម្តុំ​ទួល​អង្គ្រង ក្នុងភូមិ​កំប៉ោង ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់​។

​សាកសព​ជនរងគ្រោះ​នេះ ត្រូវបាន​គេ​ស្គាល់​ឈ្មោះ ឡុង វីរៈ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ 47​ឆ្នាំ ដែលជាប្រជាពលរដ្ឋដែលស្នាក់នៅភូមិឃុំកើតហេតុដូចដែលបានរៀបរាប់ខាងលើ។

ចំពោះមូលហេតុនៃការស្លាប់របស់ជនរងគ្រោះត្រូវបានមន្ត្រីជំនាញដែលបានចុះទៅត្រួតពិនិត្យទៅឃើញថា គឺដោយសារតែខ្យល់គ ពេលកំពុងច្រូតស្រូវ ហើយស្របពេលនោះគ្មានអ្នកណាបានឃើញ ទើបបណ្តាលអោយស្លាប់បែបនេះទៅ។
​បច្ចុប្បន្ន​សាកសព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ប្រភព៖ khmerwonder.net


loading...