Monday, December 12, 2016

ពង​មាន់​ស្រែ​ផ្ទុក​សារ​ធាតុ​ប្រឆាំង​ជំងឺ​ខ្ពស់​ជាង​ពង​មាន់​កសិកម្ម

ក្រុង​ឡុងដ៍:  ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស៊ុត​ពី​មាន់​ចិញ្ចឹម​លែង​ដោយ​សេរី (ពង​មាន់​ស្រែ) ​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​សុខភាព​​អ្នក​... thumbnail 1 summary

ក្រុង​ឡុងដ៍: ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស៊ុត​ពី​មាន់​ចិញ្ចឹម​លែង​ដោយ​សេរី (ពង​មាន់​ស្រែ) ​ផ្ដល់​នូវ​អត្ថ​ប្រយោជន៍​សុខភាព​​អ្នក​ទទួល​ទាន​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ស៊ុត​បក្សី​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដើរ​ហើរ​សេរី​ផ្ទុក​វីតាមីន ដេ រហូត​ដល់ ៣០ ភាគរយ​លើស​ស៊ុត​ចិញ្ចឹម​ក្នុង​ទ្រុង​។
អ័រម៉ូន​សំខាន់​នេះ​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជួយ​ទប់​ទល់​នឹង​ជំងឺ​​ រួម​ទាំង ជំងឺ​មហារីក ទឹក​នោម​ផ្អែម និង​ជំងឺ​បេះដូង​ ជា​សមាស​ធាតុ​ប្រឆាំង​ជំងឺ​ពី​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​របប​អាហារ​ចម្រើន​សុខភាព​មួយ​ចំនួន​ប៉ុណ្ណោះ។
ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​រីឌីង បាន​ធ្វើ​ការ​វិភាគ​ស៊ុត​ ២៧០ គ្រាប់​ដែល​ដាក់​លក់​នៅ​ផ្សារ​ទំនើប​ចក្រ​ភព​អង់គ្លេស​។
ពួក​គេ​បាន​រក​ឃើញ​ថា មាន់​ដែល​ត្រូវ​បាន​ចិញ្ចឹម​លែង​ដោយ​សេរី​ ផលិត​ស៊ុត​ផ្ទុក​វីតាមីន ដេ ​ច្រើន​ដ៏​មាន​ប្រយោជន៍​ចំពោះ​សុខភាព​។ ​ស៊ុត​មាន់​ចិញ្ចឹម​ដែល​ផ្ដល់​សេរី​ភាព​ដល់​បក្សី​ក៏​ផ្ទុក​សមាសធាតុ ឈ្មោះ (25 OH D3) ដែល​​សំខាន់​ក្នុង​ការ​ការពារ​សុខភាព​មនុស្ស​អ្នក ទទួលទាន​ផង​ដែរ​។
ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ស៊ុត​មាន់​កសិកម្ម​ ផ្ទុក​វីតាមីន​ឌី ១,៧ មីក្រូក្រាម ខណៈ​ស៊ុត​មាន់​ស្រែ​ផ្ទុក​វីតាមីន ២​ មីក្រូ​ក្រាម ហើយ​ស៊ុត​មាន់​សរីរាង្គ​ផ្ទុក ២,២ មីក្រូ​ក្រាម​។
តាម​គោល​ការណ៍​សុខភាព​ នៅ​ប្រទេស​ជឿន​លឿន មនុស្ស​ពេញ​វ័យ ត្រូវ​ការ​វីតាមីន ​ដេ ១០ មីក្រូ​ក្រាម និង​កុមារ​ពី ៧ ទៅ ៨,៥ មីក្រូ​ក្រាម។
​វីតាមីន ដេ ដែល​មាន​សារ​សំខាន់​សម្រាប់​ពង្រឹង និង​រក្សា​សុខភាព​មាំទាំ ​​នោះ​ក៏​ត្រូវ​បាន​រក​ឃើញ​ក្នុង​ខ្លាញ់​ត្រី និង​ថ្លើម​ផង​ដែរ៕
ប្រភព៖ postkhmer.com


loading...