Saturday, December 10, 2016

៥សន្លឹករបស់ ពេជ្រ អាវីហ្សា ក្រោយជាសះស្បើយរបួសដោយសារអតីតសង្សារវៃបែកមុខ

តារាសម្តែងវ័យក្មេងកូនកាត់ចិន កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញខ្លួនសារជាថ្មីក្រោយពេលជាសះស្បើយពី thumbnail 1 summary

តារាសម្តែងវ័យក្មេងកូនកាត់ចិន កញ្ញា ពេជ្រ អាវីហ្សា បានបង្ហាញខ្លួនសារជាថ្មីក្រោយពេលជាសះស្បើយពី



របួសផ្ទៃមុខដោយសារតែលោក ហេង ដែលជាអតីតសង្សាររបស់នាងវៃរងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃបុណ្យអ៊ំទូក នៅក្នុងទឹកដីខេត្តព្រះសីហនុ កន្លងទៅនេះដែលធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជន។



ថ្មីៗនេះលោក វីជេ អាឡាស្កូ ក៍បានបង្ហោះរូបថតប៉ុន្មានសន្លឹកដោយក្នុងនោះមានវត្តមានរបស់ ពេជ្រ អាវីហ្សា ចូលរួមផងដែរ ដោយមើលទៅផ្ទៃមុខរបស់នាងហាក់ដូចជាជាសះស្បើយស្ទើរទាំងស្រុង ប៉ុន្តែគ្រាន់តែមានស្នាមបន្តិចនៅលើខ្ទង់ច្រមុះដែលធ្លាប់បាក់ដោយសារកណ្តាប់ដៃ សង្សារចាស់។ ៥សន្លឹករបស់ ពេជ្រ អាវីហ្សា ជាមួយមិត្តរួមអាជីពហាក់ដូចជាសប្បាយរីករាយក្រោយជួបទុក្ខកាលពីខែមុនរួចមក៕


ប្រភព៖ komsan.khmer-note.com


loading...