Monday, December 12, 2016

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​០២​នាក់ រងរបួស​ធ្ងន់ និង​ស្រាល ​

ព្រះសីហនុ៖ ស្រុកស្ទឹងហាវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោងជាង១០ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តមួយគ្រឿង(មិនស្គាល់អត្តសញ្ញាណ... thumbnail 1 summary

ព្រះសីហនុ៖ ស្រុកស្ទឹងហាវ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោងជាង១០ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តមួយគ្រឿង(មិនស្គាល់អត្តសញ្ញាណ)



បើកទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅសេរី២០១៥ ស្លាកលេខព្រះសីហនុ 1A 5789 នៅម្តុំឃុំអូរត្រេះស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលឲភាគីខាងម៉ូតូជិះពីរនាក់ប្តីប្រពន្ធរងបួសធ្ងន់ និងស្រាល រីឯភាគីខាងរថយន្តបានបើក រត់គេចបាត់ ។
ជនរងគ្រោះទី១ ឈ្មោះ ហែម សាវុធ ភេទប្រុសអាយុ ៤៥ឆ្នាំ មុខរបរជាកម្មករមានទីលំភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ (ជាប្តីនិងជាអ្នកបេីកម៉ូតូ របួស ស្រាល) និងទី២ ឈ្មោះ ឌី នីណា ភេទស្រី អាយុ៤៤ឆ្នាំ ត្រូវជាភរិយារបួសធ្ងន់ ។ ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ចំណែកម៉ូតូត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកស្ទឹងហាវ សមត្ថកិច្ចកំពុងស្វែងរករថយន្តពាក់ពន្ធ័ នឹងគ្រោះថ្នាក់ចរាចរណ៍នេះមកដោះស្រាយតាមនិតិវិធីច្បាប់ ៕

 ប្រភព៖ read.khmernews.today


loading...