Friday, December 9, 2016

ផ្ទះល្វែងតម្លៃមធ្យមសម្រាប់មន្ត្រីរាជការ បង់រំលោះមួយខែតែ៨០ដុល្លារ នឹងចាប់បើកការដ្ឋាននៅថ្ងៃទី៧ ខែមករា ខាងមុខ

យោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកាលពីម្សិលមិញថា  thumbnail 1 summary

យោងតាមប្រសាសន៍របស់ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងកាលពីម្សិលមិញថា 

ផ្ទះល្វែងដែលមានតម្លៃប្រមាណ ២ម៊ឺទៅ២ម៊ឺន៥ពាន់ដុល្លារនេះនឹងគ្រោងបើកការដ្ឋានសាងសង់ប្រហែល២៤០០ខ្នង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។
ឯកឧត្តមមានប្រសាសន៍បន្តទៀតថា ផ្ទះនេះគឺសម្រាប់មន្រ្តីរាជការ ដែលមានប្រពន្ធកូនមិនមែនសម្រាប់អ្នកនៅលីវនោះទេ ដែលអនុញ្ញាតិឲ្យអ្នកទិញបង់រំលោះត្រឹមតែ ៨០ដុល្លារក្នុងមួយខែ រហូតដល់ទៅ២០ឆ្នាំ។ គម្រោងផ្ទះល្វែងដែលមានតម្លៃមធ្យមនេះ សម្រាប់មន្ត្រីរាជការ ដែលមានប្រាក់ខែក្រោម៥០០ដុល្លារអាមេរិក និងមិនមានការទិញសម្រាប់លក់បន្តឡើយ ដោយគម្រោងនេះត្រូវបានរៀបចំឡើងសម្រាប់ប្រជាជនមានជីវភាពទាប-មធ្យមអាចទិញបាន។
គម្រោងលំនៅដ្ឋានតម្លៃមធ្យម អាចនឹងមានកម្ពស់ ២ជាន់ នឹងស្ថិតនៅចម្ងាយត្រឹមតែ១៧គីឡូម៉ែត្រ ពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ ចំពោះលក្ខខណ្ឌបន្ថែមទៀត ក្រុមហ៊ុនកំពុងសិក្សាបន្ថែមជាមួយរាជរដ្ឋាភិបាល៕
ប្រភព៖  khmer-note.com


loading...