Friday, December 23, 2016

ទឹកជំនន់​នៅ​ ពោធិ៍សាត់ ​បាន​ស្រក​ទៅ​វិញ​បន្តិច​ហើយ

ពោធិ៍សាត់ៈ  ស្ទឹងពោធិ៍សាត់​ទឹក​បាន​ស្រក​ទៅ​វិញ​​បន្តិច​ហើយ​ខណៈ​ទឹក​ដែល​ជន់​លិច​វាលស្រែ​នៅក្នុង​ស្រុក​កណ្ដៀង​គិត​មក​ thumbnail 1 summary

ពោធិ៍សាត់ៈ ស្ទឹងពោធិ៍សាត់​ទឹក​បាន​ស្រក​ទៅ​វិញ​​បន្តិច​ហើយ​ខណៈ​ទឹក​ដែល​ជន់​លិច​វាលស្រែ​នៅក្នុង​ស្រុក​កណ្ដៀង​គិត​មក​


ត្រឹម​ល្ងាច​ថ្ងៃ​ម្សិលមិញ​ទើប​តែ​​​ស្រក​ប្រមាណ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ។ ទឹក​ស្រក​ចុះ​យឺត​បែប​នេះ​ធ្វើឲ្យ​ប្រជាកសិករ​មាន​ក្តី​ព្រួយបារម្ភ​អំពី​ការ​ខូចខាត​ផល​ស្រូវ​របស់​ខ្លួន​​ដែល​កំពុង​តែ​ជិត​ទុំ​។
លោក ឈន រិទ្ធ អធិការ​ក្រុង​ពោធិ៍សាត់​បាន​​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​នៅ​​ពេល​នេះ​ទឹកជំនន់​នៅ​ស្ទឹងពោធិ៍សាត់​បាន​ស្រក​ចុះ​ហើយ​ផ្លូវ​នៅក្នុង​ក្រុង​ដែល​ជន់លិច​កាលពី​ពីរ​ថ្ងៃ​មុន​បាន​ហូរ​ស្រក​ទៅ​​វិញ​អស់​ហើយ​ប៉ុន្តែ​ទឹក​នៅ​តាម​វាលស្រែ​ក្នុង​សង្កាត់​ចំនួន​បី​រួមមាន​សង្កាត់​ចំរើនផល សង្កាត់​រលកស និង សង្កាត់​ស្វាយអាត់​នៅ​មិន​ទាន់​ស្រក​អស់​ទាំង​ស្រុង​ទេ។
លោក​បាន​បញ្ជាក់​ថា៖ «យ៉ាង​ណា​ក្តី​ជំនន់​ទឹក​ភ្លៀង​នា​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​បង្ក​ការ​ខូចខាត​ផ្លូវលំ​ក្នុង​​​ក្រុង​ប្រវែង ២៥៥០ ម៉ែត្រ​ស្រូវ​អស់​​ចំនួន ៤៧៧ ហិកតា និង​ខូចខាត​​ដំណាំ​ឪឡឹក​ចំនួន​ ២៥ ​ហិកតា​»​។
ជាមួយ​គ្នា​នេះ​លោក​ ថាយ ឡេង អភិបាល​ស្រុក​កណ្ដៀង​បាន​ថ្លែង​ថា​នៅ​ពេល​នេះ​ទឹក​ដែល​ជន់លិច​ស្រូវ​ជាច្រើន​រយ​ហិកតា​ក្នុង​ឃុំ​ចំនួន ៦​ ក្នុង​ស្រុក​នេះ​បាន​ហូរ​ស្រក​​អស់​ប្រមាណ​​ ៣០ ​ភាគរយ​ហើយ​ប៉ុន្តែ​ដោយសារ​ទឹក​ស្រក​មាន​សភាព​យឺតយ៉ាវ​ធ្វើឲ្យ​ប្រជាកសិករ​មាន​ក្ដីព្រួយ​កង្វល់​អំពី​ការ​ខាតបង់​ផលស្រូវ​ទាំង​នោះ។
លោក​បន្ត​ថា៖ «​ស្រូវ​ទុំ​អស់​ទៅ​ហើយ​ប៉ុន្តែ​ទឹក​បាន​ជន់លិច​ច្រើន​ថ្ងៃ​ដែល​អាច​ធ្វើ​ឲ្យ​គ្រាប់​ស្រូវ​ជ្រុះ ឬ​ស្អុយ​រលួយ​បាន​ប្រសិន​បើ​វា​លិច​ត្រាំ​ក្នុង​ទឹក​យូរ​ពេក​»។
បើ​តាម​លោក ឡេង នៅ​ពេល​នេះ​ក្រុម​មន្ត្រី​កំពុង​នាំ​យក​គ្រឿងចក្រ​មក​ជីក​កាយ​បើក​ផ្លូវ​ទឹក​ដើម្បី​​រំដោះ​ទឹក​ចេញ​ពី​ដីស្រែ​ដែល​កំពុង​ជន់លិច​ហើយ​កសិករ​ដែល​ជា​ម្ចាស់​ស្រែ​ក៏​កំពុង​នាំ​គ្នា​សម្រុក​ចុះ​ច្រូត​ស្រូវ​ដែល​កំពុង​ជន់លិច​នោះ​ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​កាន់តែ​ច្រើន៕
ប្រភព៖ postkhmer.com


loading...