Saturday, December 10, 2016

គូ​ស្នេ​ហ៏ បុរស​ស្រឡាញ់​បុរស​ឈ្នះ​រង្វាន់​ក្រេបទឹក​ឃ្មុំ​នៅ​សហរដ្ឋអាមេរិក​

គូស្នេហ៍​ខ្ទើយ​១០​គូ​ក្នុងប្រទេស​ចិន​បានឈ្នះ​រង្វាន់​នៃ​ការធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ប្រារឰ​អាពាហ៍ពិពាហ៍ thumbnail 1 summary

គូស្នេហ៍​ខ្ទើយ​១០​គូ​ក្នុងប្រទេស​ចិន​បានឈ្នះ​រង្វាន់​នៃ​ការធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ដើម្បី​ប្រារឰ​អាពាហ៍ពិពាហ៍

​នៅ​រដូវក្ដៅ​នេះ​ជា​ផ្នែក​មួយ​នៃ​ការប្រកួត​ដែល​រៀបចំ​ដោយ​វេទិកា​ពាណិជ្ជកម្ម​អន​ឡាញ Taobao របស់​អា​លី​បា​បា​ដែល​បានបញ្ចប់​កាលពី​ថ្ងៃ​សៅរ៍​។​
​គូសង្សារ​ខ្ទើយ​រាប់ពាន់​គូ​បាន​ចុះឈ្មោះ​ប្រកួត​នៅ​ថ្ងៃមុន​ប្រារឰ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ដែល​រៀបចំ​ដោយ​អង្គការ​សិទ្ធិ​ខ្ទើយ និង​ក្រុមហ៊ុន​អ៊ីនធឺណិត​យក្ស​ស្ដីពី​ទង្វើ​អ​ប្រក្រតីភាព​សម្រាប់​ជនជាតិ​ចិន​ដែល​អាពាហ៍ពិពាហ៍​ភេទ​ដូចគ្នា​ជា​ទង្វើ​ខុសច្បាប់ ហើយ​វា​នៅតែ​ជា​រឿង​គួរ​ឲ្យ​ខ្ពើមរអើម​។​
​ចំពោះ​លក្ខខណ្ឌ ក្រុម​ប្រកួតប្រជែង​ត្រូវ​បង្ហោះ​វីដេអូ​ខ្លី​រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​របស់ខ្លួន​។ ក្រុម​អ្នករៀបចំ​បាន​ជម្រុះ​ត្រឹម ២០​គូ មុនពេល​បើក​ការប្រកួត​ឲ្យ​សា​ធារ​ជន​បោះឆ្នោត​។​
​គូស្នេហ៍​ជ័យលាភី​នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​អាមេរិក​ក្នុង​ខែមិថុនា ដើម្បី​ប្រារឰ​ពិធី​មង្គល​។ ប៉ុន្ដែ​ពិធី​នេះ​នឹងមិន​រៀបចំ​ក្រោម​ច្បាប់​របស់​ចិន​ទេ​។​
​ក្រុង​ប៉េកាំង​ផ្ដើម​រើសអើង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ឆ្នាំ​១៩៩៧ និង​លែង​ចាត់ទុក​វា​ជា​ជំងឺ​ផ្លូវ​ចិ​ត្ដ​ក្នុង​ឆ្នាំ​២០១១​។​
​ការប្រកួត​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​វេទិកា​ទេសចរណ៍​របស់ Taobao គោលដៅ​លើ​សហគមន៍​ខ្ទើយ​ដើម្បី​ឲ្យ​ធ្វើដំណើរ​ទៅ​រៀបការ​នៅ​ប្រទេស​ប្រពៃណី​ស្នេហា​របស់​ពួកគេ រួមទាំង អាមេរិក នូ​វែ​ល​សេ​ឡង់ និង​កាណាដា ជាដើម​៕​
ប្រភព៖ dnt-news.com


loading...