Friday, December 30, 2016

អាសូរណាស់! ពិការជើងឆ្វេងហើយត្រូវឡានបុកបាក់ជើងស្តាំទៀត

ខេត្តកំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិត្រពាំងសាលា ឃុំ ឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង... thumbnail 1 summary
ខេត្តកំពង់ធំ: ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិត្រពាំងសាលា ឃុំ ឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៍ស មានស្លាកលេខភ្នំពេញ 3A-7415 បើកបរដោយឈ្មោះ កែវ វិជាតិ ភេទប្រុស អាយុ ២២ ឆ្នាំ ស្នាក់នៅភូមិព្រៃទប់ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នាជាមួយនឹងម៉ូតូម៉ាកហុងដា វេវ ពណ៌ខ្មៅ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ លេង ឡាញ់ ភេទប្រុស អាយុ ៥៥ ឆ្នាំ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ ដែលជិះមិនប្រកាន់ស្តាំផងនោះ ត្រូវរថយន្តបានធ្វើការវ៉ាជែងជ្រុលទៅបុកពីក្រោយបណ្តាលអោយរបួសធ្ងន់ បាក់កជើងស្តាំ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។




ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនភាគីរថយន្តដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព៖ khmer-note.com


loading...