Monday, December 12, 2016

អតីត​ពលករ​នៅកូរ៉េ​ឡើងធ្វើ​ថៅកែ​កុនឲ្យ​កម្មករ ២០០ សំបុត្រ​ទស្សនា​ស្នាដៃ

ភ្នំពេញ:  រឿង «កំពូល​ល្ងង់​នៅ​អាស៊ី» ជាវណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម កាឡាក់ស៊ី (Galaxy) ភាពយន្ត ដែល​ទាំង​ស្នាដៃ និង​ធនធាន​ផលិត​ប្រសូត​ពី... thumbnail 1 summary

ភ្នំពេញ: រឿង «កំពូល​ល្ងង់​នៅ​អាស៊ី» ជាវណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម កាឡាក់ស៊ី (Galaxy) ភាពយន្ត ដែល​ទាំង​ស្នាដៃ និង​ធនធាន​ផលិត​ប្រសូត​ពីអតីត​ពលករ

នៅប្រទេស​កូរ៉េខាងត្បូង​លោក ឡេង ណាវ៉ាត់ត្រា ខណៈ​ក្រោម​ក្តីរំពឹង​ខ្ពស់ថា ក៏ជា​ភាពយន្ត​បំបែក​កំណត់ត្រា​ភាពយន្ត​ខ្មែរ​ផងនោះ។ ចាងហ្វាង​ផលិតកម្ម អតីត​កម្មករ​ឆ្លង​ប្រទេស​រូបនេះ ក៏​ប្រកាស​ផងដែរ ពី​ការផ្តល់​ឱកាស​ដល់កម្មករ​រោងចក្រ​មកចូល​ទស្សនា​ភាពយន្ត​នេះដោយ​ពុំបង់ថ្លៃ​សំបុត្រ។
នាល្ងាច​ថ្ងៃទី ៨ ខែធ្នូ ផលិតកម្ម​កាឡាក់ស៊ី​បានធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ភាពយន្ត​ដំបូង​របស់ខ្លួន ទាំង​ការបង្ហាញ​ក្តីរំពឹង​ខ្ពស់​ថាមហាជន​នឹង​គាំទ្រ ហើយ​មិនមាន​ទេ​ភាពបរាជ័យ​នៃ​ស្នាដៃ​ដំបូង​របស់ខ្លួន​នោះ។
លោក ឡេង ណាវ៉ាត់ត្រា បានបង្ហាញ​ឲ្យ​ដឹងថា៖ «រឿង «កំពូល​ល្ងង់​នៅអាស៊ី» ជាប្រភេទ​រឿង​មនោសញ្ចេតនា បែប​កំប្លែង​ទំនើប ដែល​ប្រជុំ​ទៅដោយ​តារាល្បីៗ​ជាច្រើន មានដូចជា នាយ ពែកមី នាយ គ្រឿន នាយ​កណ្ដុរ លោក ម៉ារ៉ា ប៊ុណ្ណា កញ្ញា រីយ៉ា ជាដើម។ ដោយឡែក ពែកមី នាយ គ្រឿន​និង​កញ្ញារីយ៉ា គឺជា​តួឯក។ ភាពយន្ត​នេះចំណាយ​ក្នុង​ការផលិត​ជាង ៦ ម៉ឺន​ដុល្លារ»។
Content image - Phnom Penh Post
ឈុត​ឆាក​ដកស្រង់​ចេញពី​វីដេអូ​ផ្សព្វផ្សាយ​ភាពយន្ដ​រឿង កំពូល​ល្ងង់នៅអាស៊ី​។ Facebook
ចាងហ្វាង​ផលិតកម្ម ដែលជា​អតីត​កម្មករ​ចំណាកស្រុក​ធ្វើការ​នៅ​ប្រទេស​កូរ៉េ រូបនេះ​ឲ្យដឹង​ទៀតថា៖ «ភាព​វិជ្ជមាន​ដំបូង​បង្ហាញនូវ​ចម្រៀង​បទ «កំពូល​ល្ងង់​នៅអាស៊ី» ដែល​ផលិតកម្ម​បង្ហោះ​លើបណ្ដាញ​សង្គម​កន្លងមក មាន​អ្នកគាំទ្រ​ជាង ២ លាននាក់ ហើយ​ចំពោះ Trailer រឿង​វិញ មាន​អ្នកទស្សនា​រហូតដល់​ទៅជិត ២ លាននាក់​ដូចគ្នា»។
ជាមួយ​ការទទូច​សួរតាម​បណ្តាញ​សង្គមថា «ពេលណា​ចាក់​បញ្ចាំង ពួក​ខ្ញុំនឹង​ទៅទស្សនា ទាំងអស់គ្នា» នោះ​អតីត​កម្មករ​នៅប្រទេស​កូរ៉េ​ក្លាយជា​ផលិតករ​រូបនេះ ក៏បាន​ឲ្យដឹង​បន្តថា៖ «រឿង កំពូលល្ងង់​នៅអាស៊ី គ្រោង​នឹង​បើកសម្ពោធ​នៅ​ថ្ងៃទី ១៤ ខែធ្នូ ២០១៦ នៅគ្រប់​រោងភាពយន្ត​ទំនើបៗ​ក្នុង​រាជធានី​ភ្នំពេញ»។
កាន់តែ​ពិសេស​ទៅទៀត​នោះ លោក ឡេង ណាវ៉ាត់ត្រា បាន​បញ្ជាក់ថា៖ «ហើយ​បន្ទាប់ពី​ចាក់បញ្ចាំង​នោះបាន ៦ ថ្ងៃ ខ្ញុំក៏​បើកទទួល​បងប្អូន​ធ្វើការ​នៅ​រោងចក្រ​ចូលមក​ទស្សនា​ដោយ​ពុំគិត​ថ្លៃឡើយ។ ប៉ុន្តែ​ចំនួន​នេះខ្ញុំ​ទទួល​ត្រឹមតែ ២០០ នាក់​ប៉ុណ្ណឹងទេ ដែល​អាចចូល​ទស្សនា​គ្រប់​រោងភាពយន្ត​ដែរ»។
ផលិតករ​រូបនេះ​ក៏​បញ្ជាក់ទៀតថា៖ «បន្ទាប់ពី​ការចាក់​បញ្ចាំងជូន​ទស្សនិកជន​ក្នុងស្រុក​បាន​ទស្សនា​រួចរាល់​ហើយ ក៏មាន​ផែនការ​នាំភាពយន្ត​នេះ យកទៅ​ចាក់​បញ្ចាំង​ជូនពលករ​ខ្មែរនៅ​កូរ៉េបាន​ទស្សនា​ផងដែរ»៕


loading...