Tuesday, December 13, 2016

តោះ! មកតាមដានតម្លៃខ្លួន យ៉ែម ស្រីពេជ្រ ក្នុងការថតរឿងភាគបានប៉ុន្មានដែរ?

ថ្លែងមកកាន់ «ប្រជាប្រិយ» នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ កញ្ញ យ៉ែម ស្រីពេជ្រ តារាសម្តែងជំនាន់ថ្មីមួយរូបដែលកំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈ... thumbnail 1 summary

ថ្លែងមកកាន់ «ប្រជាប្រិយ» នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៦ កញ្ញ យ៉ែម ស្រីពេជ្រ តារាសម្តែងជំនាន់ថ្មីមួយរូបដែលកំពុងទទួលបានការគាំទ្រខ្លាំងតាមរយៈរឿងភាគទូរទស្សន៍នោះ 



បានប្រាប់ថា មួយរយៈចុងក្រោយនេះនាងមមាញឹកជាមួយការងារសិល្បៈខ្លាំង ។ ជាមួយគ្នានេះកញ្ញា យ៉ែម ស្រីពេជ្រ ក៏បានបង្ហើបពីតម្លៃខ្លួនក្នុងការចេញថតមួយរឿងៗផងដែរថាទទួលបានតម្លៃគួរសម ។

ជាការពិត ក្នុងការចេញថតភាពយន្តមួយរឿងៗ ទាំងរឿងភាគ និង រឿងដុំ តួឯកស្រីក្នុងរឿង «កូនក្រមុំលោកមេឃុំ» កញ្ញា យ៉ែម ស្រីពែជ្រ បានឱ្យដឹងថា ក្នុងរឿងភាគមួយរឿងនាងអាចទទួលបានចាប់ពីចន្លោះ ២៥០០ ទៅ ២៨០០ ដុល្លារអាមេរិក ។ រីឯសម្រាប់រឿងដុំវិញកញ្ញាថានាងទទួលបានពីចន្លោះពី ៧០ ទៅ ១០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ ។

ចំពោះតម្លៃនៃការចេញថតសម្តែងរឿងនេះដែរ តួកាចឆ្នាសឆ្នើមនាង អន ក្នុងរឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា» រូបនេះក៏បានឱ្យដឹងបន្តទៀតថា ចំពោះតម្លៃទាំងនោះក៏ស្ថិតលើសាច់រឿង និង តាមទីតាំងជិត ឬ ឆ្ងាយផងដែរ ជួនកាលអាចទទួលបានខ្ពស់ជាងនេះ តែមិនខ្ពស់ខ្លាំងនោះឡើយ ព្រោះថាបើចេញថតទៅផ្លូវឆ្ងាយនាងក៏ត្រូវចំណាយលើថ្លៃញ៉ាំ សម្លៀកបំពាក់ មធ្យោយធ្វើដំណើរ និង ការស្នាក់នៅផងដែរ ។

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយសម្រាប់តារាសម្តែងស្រីវ័យក្មេង យ៉ែម ស្រីពេជ្រ បានទម្លាយពីចំនួនប្រាក់កម្រៃដែលខ្លួនទទួលបានក្នុងចេញថតមួយរឿងៗ ហើយតម្លៃដែលនាងទទួលបាននោះដែរចាត់ទុកថាជាចំនួនមួយច្រើនគួរឱ្យកត់សម្គាល់ផងដែរ ៕     




ប្រភព៖ read.khmernews.today


loading...