Wednesday, December 14, 2016

អីយ៉ា​ !! ស្រីស្អាត​បែក​គំនិត​ហើយតើ​ មិន​ឃើញ​គុក​មិន​ស្រក់ទឹកភ្នែកមែន

ខេត្តបាត់ដំបង៖  កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះធ្វើកិច្ចប្រតិបត្តិការកាលពីថ្ងៃទី១៣ ធ្នូ ២០១៦ thumbnail 1 summary

ខេត្តបាត់ដំបង៖  កម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចុះធ្វើកិច្ចប្រតិបត្តិការកាលពីថ្ងៃទី១៣ ធ្នូ ២០១៦



វេលាម៉ោង១៨.១០នាទី កម្លាំងនគរបាលអន្តរាគមន៏ក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណី ចែកចាយនិងរក្សាទុក ដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមទី៨ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង ។

ពេលកម្លាំងចុះទៅដល់កន្លែងកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ៖ ឈ្មោះ ទូច ស្រីអូន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង (កូនចៅ កាន់ថ្នាំញៀន)។ បក្ខពួក ចំនួន ម្នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួន ឈ្មោះ វី ភេទប្រុស អាយុ 33ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង(អ្នកជួញដូរនិងរក្សាទុក) ។

វត្ថុតាង រឹបអូសបានរួមមានៈម្សៅក្រាម ពណ៌សថ្លាសង្ស័យថាថ្នាំញៀនច្រកក្នុងថង់ប្លាស្ទិចចំនួន១ថង់ធំ ។
ម្សៅក្រាម ពណ៌សថ្លា សង្ស័យថាថ្នាំញៀន ខ្ចប់និង
ក្រដាស់ប្រាក់500រៀលនិង1000រៀលចំនួន01កញ្ចប់។

ក្រោយពីប្រតិបត្តិការបានបញ្ជូនជូនសង្ស័យនិងវត្ថុតាងថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ knnasia.com


loading...