Wednesday, December 14, 2016

​ខេមរៈ ​សេរីមន្ត​ ស្ម័គ្រចិត្ត​ច្រៀង​កម្មវិធី​តន្ត្រី​ជន​ពិការ​មិន​យក​លុយ​

សិល្បៈ ៖  ​មួយ​រយៈ​នេះ​អ្នក​សិល្បៈ​ជា​ច្រើន​បាន​ងាក​មក​សម្ដែង​ការ​ចាប់អារម្មណ៍​ និង​អាណិត​ជន​ពិការ​   thumbnail 1 summary

សិល្បៈ ៖ ​មួយ​រយៈ​នេះ​អ្នក​សិល្បៈ​ជា​ច្រើន​បាន​ងាក​មក​សម្ដែង​ការ​ចាប់អារម្មណ៍​ និង​អាណិត​ជន​ពិការ​ 



រហូត​មាន​តារា​ចម្រៀង​ខ្លះ​បាន​ស្នើ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី​ធំ​ៗ​ផ្ដល់​វត្តមាន​ដល់​អ្នក​ចម្រៀង​ជន​ពិការ​ ឡើង​បង្ហាញ​សមត្ថភាព​ដូច​តារា​ចម្រៀង​ល្បី​ៗ​ឈ្មោះ ​ដើម្បី​ជា​ចំណែក​ជួយ​ឲ្យ​ពួកគាត់​ទទួល​បាន​ប្រាក់​ចំណូល​មក​ចិញ្ចឹម​ក្រពះ។​ យ៉ាងណាមិញ​កំពូល​តារា​ចម្រៀង​លោក​ ខេមរៈ សេរីមន្ត​ បាន​បញ្ជាក់​ជា​មួយ​លោក​ តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន ​Kqube.net ​ថ្មី​ៗ​នេះ​ថា ​បើ​មាន​កម្មវិធី​ប្រគំ​តន្ត្រី ​ដើម្បី​ជន​ពិការ​លោក​នឹង​ស្ម័គ្រចិត្ត​​ចូលរួម​ច្រៀង​ដោយ​មិន​យក​លុយ​ទាំង​ស្រុង​។

តារា​ចម្រៀង​ជួរមុខ​ប្រចាំ​ផលិតកម្ម ​សាន់ដេ​ រូប​នេះ​បន្ត​ទៀត​ថា ​លោក​ពិត​ជា​មាន​ការ​អាណិត​អាសូរ​ដល់​ជន​ពិការ​ជា​ខ្លាំង​ ពិសេស​គឺ​ជន​ពិការ​ភ្នែក ​ដែល​ខិតខំ​ច្រៀង​នៅ​តាម​ភ្លើង​ស្តុប​ហាល​ក្ដៅ​ភ្លៀង​ខ្យល់ ​ដើម្បី​បាន​ប្រាក់​ពី​ការ​ដាក់​ទាន​របស់​អ្នក​ធ្វើ​ដំណើរ​មក​ចិញ្ចឹម​ក្រពះ​។ ​លោក​បន្ថែម​ថា ​លោក​ពិត​ជា​សប្បាយ​រីករាយ​ណាស់​នៅ​ពេល​ដែល​បាន​ឃើញ​ព័ត៌មាន​ប្រមុខ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​រៀបចំ​ជួយ​ឲ្យ​ក្រុម​សិល្បៈ​តន្ត្រី​ជន​ពិការ​មាន​ទីតាំង​សម្ដែង ​បង្ហាញ​ទេព​កោសល្យ ​ព្រោះ​ពួក​គាត់​មាន​តែ​ជំនាញ​នេះ​សម្រាប់​ចិញ្ចឹម​ជីវិត​។


លោក​ ខេមរៈ ​សេរីមន្ត​ បន្ត​ថា​ ក្ដី​អាណិត​ជន​ពិការ​ខាងលើ​នេះ​លោក​សូម​និយាយ​ជា​ចំហ​ថា ​បើ​សិន​ជា​មាន​ការ​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​មួយ ​ដើម្បី​ប្រមូល​មូលនិធិ​សម្រាប់​ជន​ពិការ​ពិត​មែន ​លោក​រីករាយ​ចូល​ច្រៀង​ដោយ​មិន​យក​ថវិកា​សូម្បី​តែ​មួយ​រយ​រៀល។​ តារា​រូប​នេះ​បន្ត​ថា ​ ការ​ដែល​លោក​ប្រកាស​ដូច្នេះ​គឺ​សម្រាប់​តែ​កម្មវិធី​តន្ត្រី​ណា​ ដែល​ជួយ​ដល់​ជន​ពិការ​ទាំងស្រុង​ទេ​​ ដូច្នេះ​ហើយ​បើ​សិន​ជា​កម្មវិធី​នោះ​គ្រាន់​តែ​យក​ជន​ពិការ​មក​បាំង​មុខ ​ដើម្បី​ជា​ការ​រកស៊ី​របស់​ជន​ណា​ម្នាក់​លោក​ក៏​មិន​ទទួល​ដែរ​ ៕

ប្រភព៖ knnasia.com


loading...