Thursday, December 1, 2016

ជែ​ន​នី ធាន​ផូ​សុវណ្ណ តារា​សិច​ស៊ី​របស់​ថៃ​

នាង​ជែ​ន​នី ធាន​ផូ​សុវណ្ណ ជា​តារា​សម្តែង និង​ម៉ូ​ដែល​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​របស់​ថៃ ហើយ​ទស្សនិកជន​ខ្មែរ​យើង​ធ្លាប់ ស្គាល់​ហើយ​តាមរយ... thumbnail 1 summary

នាង​ជែ​ន​នី ធាន​ផូ​សុវណ្ណ ជា​តារា​សម្តែង និង​ម៉ូ​ដែល​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​របស់​ថៃ ហើយ​ទស្សនិកជន​ខ្មែរ​យើង​ធ្លាប់ ស្គាល់​ហើយ​តាមរយៈ​ទេ​ព្យ​កោសល្យ​សម្តែង​របស់​នាង​នៅក្នុង​ខ្សែភាពយន្ត​រឿង​

"​សន្យា​ស្នេហ៍​សន្យា​គំនុំ​” ដែល​កំពុង​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍ យំ​ទ្វ​នៅវេលា​ម៉ោង​៦​ល្ងាច ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​សុក្រ ។​រឿង​"​សន្យា​ស្នេហ៍​សន្យា​គំនុំ​” នាង​ជែ​ន​នី​សម្តែង​តួ​នាង តា​វ៉ាន់ គឺជា​នារី​ដ៏​ស្រគត់ស្រគុំ​ម្នាក់​ដែល​ត្រូវ​គូ​ដណ្តឹង​របស់ខ្លួន​ផិតក្បត់​អស់​រយៈពេល​២​ឆ្នាំ ហើយ​គ្រោង​នឹងមាន​បុត្រ​លើកដំបូង​ទៀតផង ។ នាង​តា​វ៉ាន់​ឈឺចាប់​យ៉ាងខ្លាំង ហើយ​ពេល​ចេញពី​អាកាសយានដ្ឋាន​មិន​ប្រុងប្រយ័ត្ន​ក៏ត្រូវ​រថយន្ត​នាង​កា​ណុ​ក​វ៉ា​លី ដែលជា​កូនក្រមុំ​ទើប​រៀបការ​មិនទាន់បាន​ក្រេបទឹក​របស់លោក​ណា​គីន​និង​ជា​តួឯក​ក្នុង​រឿងនេះ បុក​បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។ ចំណែក​នាង​កា​ណុ​ក​វ៉ា​លី បាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ ធ្វើឱ្យ​លោក​ណា​គីន រកមុខ​អ្នក​ដែល​ធ្វើឱ្យ​ភរិយា​ទើប​រៀបការ​របស់លោក​ស្លាប់ ប៉ុន្តែ​នៅ​ទីបញ្ចប់​គំនុំ​របស់លោក​ប្រែក្លាយជា​ស្នេហា​ទៅវិញ ។​នាង​ជែ​ន​នី ធាន​ផូ​សុវណ្ណ ដែល​គេ​ស្គាល់​នាង​ច្បាស់​តាមរយៈ​តួអង្គ​នាង​ដាវ​ក្នុង​រឿង​"​ព្រះ​ចន្ទ​ចាញ់​ស្នេហ៍​តារា​” និង​នាង​ណេ​ក្នុង​រឿង​"​ហង្ស​ក្នុង​បេះដូង​នាគ​” នោះ កើត​នៅ​ថ្ងៃទី ១១ កញ្ញា ឆ្នាំ​១៩៨១ ក្នុង​ទីក្រុង​ឡូ​សអាន់​ជឺ​ឡេស រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋអាមេរិក ។​ក្រោយ​ពេលដែល​ឪពុកម្តាយ​របស់​នាង​បាន​លែងលះគ្នា នាង​ក៏បាន​វិល​ត្រឡប់មក​រស់នៅ​ជាមួយ​ម្តាយ​វិញ​នៅ​ប្រទេស​ថៃ ។ នៅ​ប្រទេស​ថៃ នាង​ជែ​ន​នី ត្រូវបាន​គេ​ជ្រើសរើស​ឱ្យ​សម្តែង​នៅក្នុង​បទ​ចម្រៀង​ខារ៉ាអូខេ​ជា​កន្លែង​ដែល​នាង​ចាប់យក​អាជីព​សម្តែង​តែម្តង ។ បច្ចុប្បន្ន នាង​គឺជា​អ្នកនាំពាក្យ​ម្នាក់​ផងដែរ​របស់​ក្រុមហ៊ុន​ផលិតផល​សម្អាងការ​ថៃ Maybelline ។ នៅពេលដែល​នាង​បាន​រៀបការ​ជាមួយ​លោក អេ ឈុន​សុវត្ថិ​អាសា​វ៉ា​ហាម នាង​ក៏បាន​ប្តូរ​ឈ្មោះ​តាម​ប្តី​របស់​នាង ។ ប៉ុន្តែ​នាង​បាន​ប្តូរ​មក​ឈ្មោះ​ដើម​វិញ​ក្រោយ លែងលះ​ជាមួយ​ប្តី បន្ទាប់ពី​លេចឮ​ដំណឹង​ថា ត្រូវបាន​ប្តី​វាយ​ធ្វើបាប​នោះ ។ តារា​សម្តែង​ដែលមាន​កម្ពស់​១,៦៥​ម៉ែត្រ​ម្នាក់នេះ​មាន​ប្អូនស្រី​ម្នាក់ ។ នាង​បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិ​ញ្ញាប​ត្រ័​ផ្នែក​ផ្សព្វផ្សាយ និង​សិ​ល្បះ​ទំនាក់ទំនង នៅ​សាកលវិទ្យាល័យ​ក្រុង​បាងកក ។ នៅក្នុង​អាជីព​ជា​តារា​សម្តែង​ដែល​បានចាប់ផ្តើម​ចាប់តាំងពី​ឆ្នាំ​១៩៩៧ នាង​ជែ​ន​នី​ថត​បាន​ខ្សែភាពយន្ត​ចំនួន​៣៥​រឿង ។

ប្រភពពីទំព័រ ៖ dnt-news.com


loading...