Saturday, December 10, 2016

ទិញសពស្ត្រីម្នាក់មកកប់ជាមួយកូនប្រុសធ្វើជាប្រពន្ធ ចុងក្រោយភ្ញាក់ព្រើតព្រោះតែសពរស់ឡើងវិញ

ប្រទេសចិន៖ បុរសដែលជាកូនប្រុសនៅលីវម្នាក់បានស្លាប់បាត់បង់ជីវិត ហើយក្រុមគ្រួសាររបស់បុរសរូបនោះបានទិញ thumbnail 1 summary

ប្រទេសចិន៖ បុរសដែលជាកូនប្រុសនៅលីវម្នាក់បានស្លាប់បាត់បង់ជីវិត ហើយក្រុមគ្រួសាររបស់បុរសរូបនោះបានទិញ

សាកសពរបស់ស្ត្រីម្នាក់ផ្សេងទៀតមកដើម្បីដាក់កប់រួមគ្នាជាមួយសពកូនប្រុសនោះ ប៉ុន្តែចុងក្រោយពួកគេទាំងអស់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលប្រុងនឹងកប់ហើយបែរជាសពស្ត្រីរូបនោះដឹងខ្លួនរស់រានមានជីវិតមកវិញ។

បើតាមប្រពៃណីរបស់ជនជាតិចិន ប្រសិនបើកាលណានរណាម្នាក់ស្លាប់ទាំងមិនទាន់បានរៀបការ ខាងក្រុមគ្រួសារត្រូវតែរកសពនរណាម្នាក់ផ្សេងទៀតដែលមានភេទផ្ទុយគ្នាយកមកដាក់កប់ជាមួយទុកជាការបង្រ្គប់កិច្ច។ ជាក់ស្តែងក្នុងគ្រួសារមួយកូនប្រុសនៅលីវពួកគេបានស្លាប់ ដូចនេះហើយគេក៏ទិញសាកសពស្ត្រីម្នាក់ពីឈ្មួញយកមកដើម្បីដាក់កប់ជាមួយកូនប្រុស ប៉ុន្តែពេលដែលរៀបចំដាក់កប់ហើយគេក៏បានឮសម្លេងចម្លែកចេញពីមឈូសមក បន្ទាប់មកពួកគេក៏លើកមឈូសឡើងមកបើកមើលក៏ស្រាប់តែឃើញសពស្ត្រីដែលគេទិញមកនោះស្រាប់តែរស់ឡើងវិញធ្វើឲ្យផ្អើលពេញពិធីបុណ្យសពតែម្តង។

ក្រុមគ្រួសារសពបានប្រាប់ថា ពួកគាត់ទិញសាកសពស្ត្រីរូបនោះមកពីឈ្មួញតម្លៃ ៣០០០០យ័ន(ប្រហែលជា ៤៤០០ដុល្លារអាមេរិច)។ ដំបូងឡើយពួកគាត់មិនដឹងថាជាមនុស្សនៅរស់នោះទេ ទាល់តែដាក់កប់ទៅឮសូរសម្លេងគោះមឈូសទើបស្រង់មឈូសចេញមកមើលវិញហើយឃើញនៅរស់តែម្តង។ ពេលឃើញបែបនេះហើយពួកគាត់នាំគ្នាឆ្ងល់ណាស់ ហើយក៏ទាក់ទងទៅសមត្ថកិច្ចដើម្បីឲ្យគេមកពិនិត្យមើលតែម្តងទៅក្រែងលោវាទាក់ទងនឹងរឿងអ្វីដែលមិនស្រួល។
យ៉ាងណាមិញ សមត្ថកិច្ចបានសង្ស័យថានេះជាករណីជួញដូរមនុស្សរបស់ឈ្មួញខុសច្បាប់ព្រោះតែស្ត្រីដែលគេលក់ឲ្យគ្រួសារនោះគឺជាជនពិការគថុ្លង់និយាយមិនរួច បន្ទាប់មកគេចាក់ថ្នាំឲ្យស្ត្រីនោះមិនដឹងខ្លួនដើម្បីបន្លំធ្វើជាសព ហើយលក់ឲ្យគេយកមកកប់តែម្តង។ សមត្ថកិច្ចបានបន្តថាពូួកគាត់បាននាំគ្នាតាមដានស៊ើប និងចាប់ខ្លួនពួកឈ្មួញទាំងនោះហើយដោយពេលនេះមានបក្សពួកគេម្នាក់បានចូលមកសារភាពផ្ទាល់ហើយ នៅមានប៉ុន្មាននាក់ទៀតគេនឹងតាមចាប់បន្តដើម្បីយកមកដាក់ទោសទៅតាមច្បាប់៕
ប្រភព៖ khmer-note.com


loading...