Monday, December 26, 2016

ដោយសារហូបបាយមិនលាងចាន បុរសម្នាក់ត្រូវមិត្តភក្តចាក់មួយកំបិតហើយថែមមួយពូថៅ ស្លាប់….

ដោយសារតែហូបបាយ ហើយមិនលាងចាន ទីបំផុត បុរសម្នាក់ត្រូវបុរសម្នាក់ទៀតដែលជាកម្មករសំណង់ដូចគ្នាប្រល័យសង្ខារគ្មានប្រណី រហូតដល់ស្លាប់។ thumbnail 1 summary

ដោយសារតែហូបបាយ ហើយមិនលាងចាន ទីបំផុត បុរសម្នាក់ត្រូវបុរសម្នាក់ទៀតដែលជាកម្មករសំណង់ដូចគ្នាប្រល័យសង្ខារគ្មានប្រណី រហូតដល់ស្លាប់។

ហេតុការណ៏ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី 24 ខែធ្នូ កន្លងទៅប៉ុន្មានថ្មីៗនេះ  នៅក្នុងការដ្ឋានដ្ឌាននៅក្នុងបុរីម្តុំផ្សាចាក់អង្រែក្រោមស្ថិតនៅផ្លូវបេតុងក្រុមទី 21 សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យ។បុរសរងគ្រោះដែលមានឈ្មោះមោះ ម៉េក សុភក្រ័​ មានអាយុ 35 ឆ្នាំ។
ក្រោយពេលចាប់ខ្លួនបុរសដែលជាជនល្មើសត្រូវបានគេស្គាល់ឈ្មោះ ព្រឿង កុសល្យ  អាយុ 25 ឆ្នាំ ហើយតាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុរូបគេនិងជនរងគ្រោះបានផឹកស្រាជាមួយគ្នាអស់ជិតពីរលីត្រ ហើយនៅពេលដែលជនរងគ្រោះស្រវឹងក៏បានចូលទៅដេកមុន តែជនល្មើសនៅតែបន្តផឹក។ នៅពេលនោះស្រាប់តែជនល្មើសទាញយកកាំបិតប៉័ងតោមកកាប់លើកញ្ចឹង.ករបស់ជនរងគ្រោះតែម្តង ហើយដោយខ្លាចជនរងគ្រោះមិនស្លាប់នោះក៏បានថែមពូថៅទៀត ទើបបណ្តាលអោយហូរឈាមស្លាប់តែម្តងទៅ។
បច្ចុប្បន្ននេះជនល្មើសត្រូវបានសមត្ថកិច្ចធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ http://www.khmerwonder.net/


loading...