Monday, December 12, 2016

ក្រហើយជាប់ទោសជំនួសគេទៀត! ស្ត្រីខ្មែរជាកម្មករអូសរទេះត្រូវសមត្ថកិច្ចថៃចាប់ខ្លួន ក្រោយជនបរទេសជួលឲ្យអូសវ៉ាលីមានបង្កប់គ្រឿងញៀន

កោះកុង: ស្រ្តីខ្មែរម្នាក់ជាកម្មករអូសរទេះដើម្បីដូរបាយហូបត្រូវសមត្ថកិច្ចថៃនៅច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុងនិងខេត្តត្រាត   thumbnail 1 summary
កោះកុង: ស្រ្តីខ្មែរម្នាក់ជាកម្មករអូសរទេះដើម្បីដូរបាយហូបត្រូវសមត្ថកិច្ចថៃនៅច្រកទ្វាអន្តរជាតិចាំយាម ខេត្តកោះកុងនិងខេត្តត្រាត 

ចាប់ខ្លួនក្រោយពីបានអូសរទេះទាំងមិនដឹងថាជនបរទេសម្នាក់បានជួលរទេះរុញអោយអូសវ៉ាលីប៉ុន្តែបង្កប់ទៅដោយគ្រឿងញៀនក្នុងនោះ។
រឿងរ៉ាវអយុត្តិធម៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសារមានបរទេសជនជាតិ រុស្សីម្នាក់ ឈ្មោះ GARASHCHENKO ANDREY កាន់លិខិតឆ្លងដែន លេខ ៧១៥៦៥៣៥៩៩ ធ្វើដំណើរឆ្លងដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុងនិងខេត្តត្រាត ពេលទៅដល់មុខប៉ុស្តិ៍ត្រួតពិនិត្យភាគីកម្ពុជា ជនបរទេសរូបនេះ បានជួលរទេះរុញពីស្ត្រីដែលជាកម្មករអូសទេះខាងលើដើម្បីដឹកវ៉ាលីរបស់ខ្លួនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ពេលចូលទៅប៉ុស្តិ៍ត្រួតពិនិត្យខាងថៃ សមត្ថកិច្ចថៃបានឃើញគ្រឿងញៀនកញ្ឆាគ្រៀម ចំនួន២១កំប៉ុង ស្មើនឹង៤,២៧គីឡូក្រាម ហេរ៉ូអ៊ីន ចំនួន២១,២៩ក្រាម ឡេលាបស្បែក កំប៉ុងជ័រ ចំនួន២១កំប៉ុង។ នៅពេលនោះជនបរទេសដែលជាម្ចាស់វ៉ាលីបានឈរពីចម្ងាយឃើញសមត្ថកិច្ចគយថៃឆែកវ៉ាលីក៏បានវិលត្រលប់ចូលកម្ពុជាវិញ ក្នុងពេលនោះផងដែរភាគីថៃក៏បានធ្វើការស្រាវជ្រាវចាប់ជនបរទេសនោះផងដែរតែនៅរកមិនទាន់ឃើញនៅឡើយទេ។
ស្ត្រីខ្មែរដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួននោះឈ្មោះ ហួត សុគម (ហៅយាយគឿន) អាយុ៥៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិថ្មី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បច្ចុប្បន្នភាគីថៃ បានកសាងសំណុំរឿង ដើម្បីចាត់ការទៅតាមនីតិវិធី នៅប្រទេសថៃ។
ប្រភព៖ khmer-note.com


loading...