Tuesday, December 13, 2016

អភព្វ​ណាស់​ !! យកប្ដី​ដើម្បី​សាង​ជីវិត​ស្នេហ៍​..តែ​ប្ដី​ផឹកសីុស្រវឹង ទាញ​ខ្សែក្រវាត់​វាយ​បែកក្បាលសន្លប់ស្ដូក

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៣០នាទីល្ងចថ្ងៃទី១១ធ្នូ ២០១៦ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ​។  thumbnail 1 summary

ភ្នំពេញ៖ កាលពីវេលាម៉ោង៤និង៣០នាទីល្ងចថ្ងៃទី១១ធ្នូ ២០១៦ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ​។ 

ដោយមានស្រ្តីជាកម្មករការីរោងចក្រម្នាក់ បានរងរបួសសន្លប់ស្តូកស្តឹង ខណៈប្តីមកពីផឹកសីុស្រវឹងហើយប្រើអំ អំពើហឹង្សា វាយប្រពន្ធបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នាអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនបង្កនាំទៅឲ្យនគរបាល។

ប្រភពឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈយ សុខហេង អាយុ៣៧ឆ្នាំ មុខរបរ កម្មកររោងចក្រ មានកូនស្រី២នាក់នៅក្នុងបន្ទុកគ្រួសារ។ ចំណែកជនបង្កជាប្តីមានឈ្មោះ សេង ហុង អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិបេង ឃុំថ្មពូន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ។

តាមការអះអាងពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្តីបានទៅផឹកសីុជាមួយមិត្តភក្តិដោយប្រពន្ធនៅផ្ទះ ខណៈផឹកសីុរួច បុរសជាប្តីក៏បានមកផ្ទះវិញ ហើយបាននិយាយខ្លាំងៗដាក់ប្រពន្ធ និងដកខ្សែក្រវាត់វាយចំនួន៣ខ្សែក្រវាត់បណ្តាលឲ្យរងរបួសផ្នែកត្រង់ក្បាលសន្លប់ស្តូងស្តឹង ភ្លាមនោះក៏មានប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាចេញមកឃាត់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះអង្គភាពកងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកបុរសជាប្តីត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ឲ្យសមត្ថកិច្ច៕
ប្រភព៖ read25.com


loading...