Wednesday, December 14, 2016

មូលហេតុ​កុមារា ​នីហ្សេរីយ៉ា កប់​ក្នុង​ជញ្ជាំងថ្ម​រយៈពេល ៧ ឆ្នាំ ​នៅតែរស់ ដែលគ្រប់គ្នាមិននឹកស្មាន

ក្រុងអាប៊ូហ្សា: ប្រជាជននីហ្សេរីយ៉ា និងពិភពលោកមានការស្លុតចិត្ដយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុន នៅពេលកុមារាម្នាក់ត្រូវបានជួយសង្គ្រោះពីក្នុងជញ... thumbnail 1 summary

ក្រុងអាប៊ូហ្សា: ប្រជាជននីហ្សេរីយ៉ា និងពិភពលោកមានការស្លុតចិត្ដយ៉ាងខ្លាំងកាលពីប៉ុន្មានថ្ងៃមុន នៅពេលកុមារាម្នាក់ត្រូវបានជួយសង្គ្រោះពីក្នុងជញ្ជាំងឥដ្ឋដ៏ចំណាស់មួយនៅក្នុងរដ្ឋអុនដូ។
កុមារារាងសង្វិតនេះ ត្រូវបានកប់ក្នុងជញ្ជាំងនេះ ហើយបើយោងតាមសាក្សី បានឲ្យដឹងថា កុមារនេះបានស្រែកច្រៀង ៣ ថ្ងៃជាប់គ្នា មុនពេលមនុស្សម្នានាំគ្នាសម្រេចបំបែកជញ្ជាំង និងជួយសង្គ្រោះជីវិត។
ម្ចាស់ផ្ទះសង់ពីឥដ្ឋនេះ ជាទីកន្លែងកុមារាត្រូវបានសង្គ្រោះ ទើបត្រូវបានប្រកាសតាមចាប់ខ្លួនដោយមន្ដ្រីប៉ូលិសស្នងការដ្ឋាននរគបាលរដ្ឋអុនដូ។ កុមារាដែលត្រូវបានប្រាប់ថា មានអាយុ ១២ ឆ្នាំ ត្រូវបានឪពុកម្ដាយប្រកាសបាត់ខ្លួនកាលពី ៧ ឆ្នាំមុន។
នៅពេលឪពុកម្ដាយត្រូវបានទាក់ទងឲ្យមកយកកូនប្រុសនេះពួកគេបានអះអាងថា អ្នកប្រកាន់ជំនឿអរូបីមួយចំនួនបានប្រាប់ពួកគេថា កូនប្រុសនេះត្រូវបានប្រើជាតង្វាយបូជា ហើយពួកគេគួរតែឈប់តាមរកកូនទៀត បណ្ដោយទៅតាមកម្មព្រេងវាសនាចុះ។ ថ្មីៗនេះ អ្នកភូមិស្រាប់តែបានឮសំឡេងកុមារារូបនេះស្រែកច្រៀង ក៏នាំគ្នាវ៉ៃបំបែកជញ្ជាំងផ្ទះ និងជួយជីវិតកុមារាកម្សត់នេះ។
មនុស្សគ្រប់រូបនៅតែងឿងឆ្ងល់ពីមូលហេតុថា តើក្មេងប្រុសនេះចូលទៅក្នុងជញ្ជាំងផ្ទះដែលកសាងតាំងពី ២០ ឆ្នាំមុន បានយ៉ាងដូចម្ដេច ហើយបន្ដជីវិតរស់តាមរបៀបណា?
សាក្សីម្នាក់ដែលប្រាប់ថា ខ្លួនជាលោកអាចារ្យ បាននិយាយថា កុមារារូបនេះត្រូវបានអន្ទងចូលជញ្ជាំងពីទីសក្ការបូជា ហើយរូបគេបានជាប់ក្នុងជញ្ជាំងនោះអស់ពេលជាង ៥ ឆ្នាំ ដោយពួកគេផ្ដល់សាច់មនុស្សស្រស់ និងឈាមមនុស្សស្រស់ជាចំណីបន្ដជីវិតរស់ដល់សព្វថ្ងៃ៕

ប្រភព៖ read25.com


loading...