Sunday, December 11, 2016

នោះចឹងតា លោក ហ្វៃ សំអាង ទម្លាយគ្មានសល់ ក្រោយពេលឃើញ ម៉ា ដូណា យំបោកខ្លួន និងដាក់បណ្តាសារឲ្យក្រុមការងារ

ភ្នំពេញ៖ ក្រោយពី លោក ម៉ាដូណា មិនបានទទួលរង្វាន់ប្រជាប្រិយភាព នៅក្នុងកម្មវិធី Apsara Award ២០១៦ រួចមក   thumbnail 1 summary

ភ្នំពេញ៖ ក្រោយពី លោក ម៉ាដូណា មិនបានទទួលរង្វាន់ប្រជាប្រិយភាព នៅក្នុងកម្មវិធី Apsara Award ២០១៦ រួចមក 



បានធ្វើឲ្យរូបលោក កើតទុក្ខមិនសុខចិត្ត និងឈឺចាប់ ហួសថ្លែង ព្រោះលោក គិតថា ពានប្រជាប្រិយភាព គឺសមនឹងធ្លាក់មកលើលោក តែចុងក្រោយ លោកបានត្រឹមតែជាពានធម្មតាមួយតែប៉ុណ្ណោះ។

មិនបានប៉ុន្មានផង លោក ហ្វៃ សំអាង ក៏បានចេញមកបកស្រាយ ពីរឿង ម៉ាដូណា ដែលមិនបានពានផងដែរ ដោយសរសេរថា “ពានSuper star គឺជាពានដែលតារាអាចសម្តែងបានគ្រប់ទម្រង់ ហើយអាចសម្តែងបានល្អទៀតផង ចំពោះពានប្រជាប្រិយភាពគឺជាពានដែលយកពិន្ទុ ពីមហាជនមិនមែនដូចលោកម៉ាដូណា និយាយថាគួរតែបានទៅលើគាត់នោះទេ ចឹងលោកម៉ាដូណាគួរតែខឹង មហាជនដែលលោកមិនផ្ញើសារគាំទ្រលោក បែរជាផ្ញើសារគាំទ្រ លោក ដែន សក្កដាយ៉ាងច្រើនទៅវិញ? មួយទៀតខ្ញុំសូមប្រាប់ ម៉ាដូណាថា ឧទាហណ៍ថាបើសិនជារើសអ្នកបន្ទាប់ ក៏មិនមែនជាម៉ាដូណាដែរព្រោះពិន្ទុគាត់នៅក្រោមគេ នេះខ្ញុំនិយាយតាមដែលមិត្តហ្វូនគាត់ ឲ្យលទ្ធផលមកខ្ញុំ ម៉ាដូណាអាចទៅឆែកក្រុមហ៊ុនមិត្តហ្វូនបាន ហើយពេលនោះគួរទទួលស្គាល់ការពិតផង កម្មវិធីអប្សរាAward មិនលំអៀងមិនមានបក្សពួកអីទេ បើសិនជាបក្សពួកម្លេះ ម៉ាដូណាមិនបានចូលរួមប្រលងនោះទេ សូមម៉ាដូណា គេងគិតពិចារណាម្តងទៀតនៅរាល់ពាក្យពេចន៍ដែលបាននិយាយធ្វើឲ្យ ប៉ះដល់ទូរទស្សន៍អប្សរា ដល់លោកគ្រូ អ្នកគ្រូជាគណមេប្រយោគ”។

មិនតែប៉ុណ្ណោះ ហ្វៃ សំអាង ក៏បានបង្ហោះវីដេអូមួយ ដែលអ្នកសម្របសម្រួល នៅក្នុងកម្មវិធី Apsara Award ២០១៦ ជាអ្នកនិយាយដោយផ្ទាល់ ដោយធ្វើការច្រានចោល លើពាក្យដែល លោក ម៉ាដូណា និយាយចំៗថា កម្មវិធីនេះ មិនអយុត្តិធម៌ និងប្រកាន់តែបក្សពួក៕

ប្រភព៖ read25.com


loading...