Thursday, December 29, 2016

ស្ត្រី​ម្នាក់​ចេះ​បើករថយន្ត​ស្ទើរភ្លើង​បុក​យុ​ជន​ម្នាក់​អង្គុយ​លើ​ម៉ូតូ​ស្លាប់​ភ្លាម ​(​មាន​វីដេអូ​)

ភ្នំពេញ ៖ យុវជន​ម្នាក់​អង្គុយ​លើ​ម៉ូតូ​ចាំ​បងប្អូន​ត្រូវ​រថយន្ត​កាមរី​ (​បា​ឡែ​ន​)​ មក​បុក​ពេញទំហឹង​ thumbnail 1 summary

ភ្នំពេញ ៖ យុវជន​ម្នាក់​អង្គុយ​លើ​ម៉ូតូ​ចាំ​បងប្អូន​ត្រូវ​រថយន្ត​កាមរី​ (​បា​ឡែ​ន​)​ មក​បុក​ពេញទំហឹង​


បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែង​ចំណែក​រថយន្ត​បង្ក​ក៏បាន​ក្រឡាប់​ដែរ​។ ហេតុការណ៍នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ និង​៥​នាទី ព្រឹក ថ្ងៃទី​២៨ ​ខែធ្នូ ឆ្នាំ២០១៦ ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៦៣ កែង​ផ្លូវ​៤៧០​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខ​ណ្ឌចំកា​មន។​
    តាម​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក​កាមរី​ (​បា​ឡែ​ន​)​ ពណ៌​ស ​មួយគ្រឿង​មាន​ស្លាក​លេខ​ភ្នំពេញ ​2AM-3913 បាន​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ និង​មាន​គ្នា​នៅក្នុង​រថយន្ត​នោះ​ ៣ ​នាក់​ដោយ​ធ្វើដំណើរពី​ត្បូង​ទៅ​ជើង​។​


លុះ​មកដល់​ចំណុច​ផ្លូវកែង​បាន​បត់​ជ្រុល​ច​ង្កូ​ច​ទៅបុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រឹ​ម​សង់​ស៊េរី​២០១០ ​ពណ៌​ខ្មៅ​ មាន​ស្លាក​លេខ ភ្នំពេញ​ 1S-5182 ​ហើយ​យុវ​ជន​នៅ​អង្គុយ​នៅលើ​ម៉ូតូ​នោះ​យ៉ាង​ពេញទំហឹង​មិនទាន់​អស់​ល្បឿន​ទៅបុក​បង្គោល​ភ្លើង បណ្តាលឱ្យ​រថយន្ត​ក្រឡាប់​ទៅមុខ​លែងរួច​។​ ចំណែក​យុ​ជន​ម្នាក់​អង្គុយ​នៅលើ​ម៉ូតូ​បាន​បោក​ក្បាល ​និង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​។​
    ប្រភព​ដដែល​បាន​បន្តទៀតថា នៅពេលដែល​រថយន្ត​នោះក៏បានក្រឡាប់​ រួចមាន​ស្ត្រី​ដែលជា​អ្នកបើកបរ​នោះបាន​បើកទ្វារ​ចេញមកក្រៅ​និង​បម្រុង​រត់​តែ​ត្រូវបាន​អ្នក​នៅក្បែរ​កន្លែងកើតហេតុ​ឃាត់ខ្លួន​ប្រគល់ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​ទំពូង​២​។​


    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ផាត លី​ហួរ​ ភេទប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន មួយ​ស្នាក់​នៅផ្ទះ​លេខ​៣៣ ​ផ្លូវ​លេខ​៤៧៦ សង្កាត់​ទួល​ទំពូង​១ ខ​ណ្ឌ​ចំការមន​។​
  ចំណែ​ក​ស្ត្រី​ដែលបង្ក​ត្រូវបាន​ប៉ូលិស​រារាំង​មិន​ឱ្យ​ថត​ និង​មិនឱ្យ​សួរនាំ​ឈ្មោះ​បាន ហើយ​បិទទ្វារ​បិទភ្លើង ​និង​ចាក់សោ​ក្នុង​បន្ទប់​មិនឱ្យ​សួរនាំ​។​
    ក្រោយពី​កើតហេតុ​ប៉ូលិស​ខ​ណ្ឌ​ចំការមន​ និង​ជំនាញ​ក្រុង​បានមក​វាស់វែង​យក​រថយន្ត​បង្ក​រួមទាំង​អ្នកបើកបរ​ និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។ ​ចំណែក​សព​ត្រូវបាន​ប្រគល់ឱ្យ​ក្រុម​គ្រួរ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រភព៖ http://khmeread.com


loading...